Steven Gerrard ​នឹង​ចេញ​ពី​ Liverpool ​ពេល​ចប់​រដូវ​កាល​នេះ

  • 2015-01-02 22:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Steven Gerrard ​នឹង​ចាកចេញ​ពី​ក្រុម​ Liverpool ​បន្ទាប់​ពី​កុងត្រា​របស់​គេ​ត្រូវ​បាន​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ ហើយ​ក្លិប​ដែល​ខ្សែ​បម្រើ​វ័យ​៣៤​ឆ្នាំ​នេះ​ទំនង​ជា​ទៅ​បន្ត​អនាគត​ជាមួយ​ទៀត​នោះ​អាច​ជា LA Galaxy ​ដែល​មាន​ទីតាំង​នៅ​អាមេរិក។

 

 

ខ្សែ​បម្រើ​ Gerrard ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​៖ “ការ​ចាកចេញ​ពី​ Liverpool ​គឺ​ពិត​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ពិបាក​បំផុត​របស់​ខ្ញុំ។ ទាំង​ខ្ញុំ​និង​គ្រួសារ​គឺ​សូម​អរគុណ​ដែល​ហង្ស​ក្រហម​ផ្ដល់​ពេល​វេលា​ល្អ​ៗ​ដល់​ខ្ញុំ ហើយ​ក៏​សូម​ទោស​ផង​ដែរ ដែល​មិន​អាច​បន្ត​ជួយ​ក្រុម​បាន​ត​ទៅ​មុខ”។ លើស​ពី​នេះ​ទៅ​ទៀត​កីឡាករ​ដែល​លេង​នៅ​ Anfield ​តាំង​ពី​តូច​មក​នេះ​បាន​អះអាង​ថា​ទោះ​ជា​ខ្លួន​គេ​ទៅ​លេង​នៅ​ក្រុម​ដទៃ​ទៀត​ឬ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​ប្រកួត​ទល់​នឹង​ Liverpool ​ដែរ។

 

 

ចំពោះ​រឿង​ចាកចេញ​របស់​ Gerrard ​នេះ​ លោក Rodgers ​ក៏​បាន​និយាយ​ដែរ​ថា៖ “វា​ជា​រឿង​មិន​នឹក​ស្មាន​ដល់​នោះ​ទេ​ ដែល​ត្រូវ​បាត់​បង់ Gerrard ​នោះ។ គាត់​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក។ ត្បិត​តែ​គេ​ចាកចេញ​ពី​យើង​ទៅ​មែន​ប៉ុន្តែ​រូប​គេ​បាន​ក្លាយ​ជា​ Legend ​ម្នាក់​នៅ​ Liverpool ​ទៅ​ហើយ។ សូម​ជូនពរ​គាត់​ឱ្យ​ជួប​តែ​សំណាង​ល្អ​ទៅ​ថ្ងៃ​”។

 

 

Steven Gerrard ​កើត​នៅ​ភូមិ​ Merseyside ​ទី​ក្រុង​ Whiston ​ប្រទេស​អង់គ្លេស​ ហើយ​ចូល​លេង​នៅ​ឈុត​ Academy ​របស់​ Liverpool ​នៅ​ឆ្នាំ​១៩៨៧​។ ដោយសារ​ទេពកោសល្យ​ល្អ​ រូប​គេ​បាន​ចូល​លេង​នៅ​ឈុត​ធំ​ឆ្នាំ​១៩៩៨​ដែល​កាល​នោះ​ Liverpool ​ប៉ះ​ Blackburn Rovers ។ នៅ​ឆ្នាំ​២០០៣​ Gerrard ​បាន​តំណែង​ជា​ប្រធាន​ក្រុម​ហង្ស​ក្រហម​ជំនួស​ Sami Hyypia ​ហើយ​ឆ្នាំ​២០០៥​​រូប​គេ​បាន​ជួយ​ Liverpool ​ឈ្នះ​ពាន​ UEFA Champions League ​ថែម​ទៀត​ផង។

 

 

សរុប​ជា​រួម​មក​១៧​ឆ្នាំ​មក​នេះ​ Gerrard ​បាន​បង្ហាញ​ខ្លួន​ឱ្យ Liverpool ​បាន​៦៩៥​ប្រកួត​ រក​គ្រាប់​បាល់​បាន​១៨០​គ្រាប់​ និង​ឈ្នះ​ពាន​១០​គឺ UEFA Champions League ​មួយ​ដង , UEFA Super Cup ​២​ដង, UEFA Cup ​មួយ​ដង, League Cup ​៣​ដង, FA Cup ​២​ដង ​និង​ FA Community Shield ​មួយ​ដង៕

 

ចុចអាន៖ Bale ៖ “ខ្ញុំ​មិន​ទៅ​លេង​នៅ​ Man Utd ​ទេ

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

អត្ថបទពេញនិយម