Neymar ឈ្នះពាន Brazil's Samba Gold ជាលើកដំបូង
- 2015-01-03 17:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ឈ្នះពាន Brazil's Samba Gold ជាលើកដំបូង
ចន្លោះមិនឃើញ
Neymar បានឈ្នះពានកីឡាករសញ្ជាតិប្រេស៊ីលលេងល្អជាងគេនៅអឺរ៉ុប Brazil's Samba Gold Award ជាលើកទីមួយហើយ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាង Joao Miranda និង Willian ។
Neymar របស់ក្រុម Barcelona , Joao Miranda របស់ក្រុម Atletico Madrid និង Willian របស់ Chelsea គឺសុទ្ធតែបានជាប់ឈ្មោះបេក្ខភាព៣នាក់ចុងក្រោយសម្រាប់ពានរង្វាន់នេះ ប៉ុន្តែលទ្ធផលអ្នកដែលបានឈ្នះចុងក្រោយនោះគឺបានទៅលើខ្សែប្រយុទ្ធ Neymar របស់ Barca។ ចំណែកឯកីឡាករ Thiago Silva ដែលជាម្ចាស់ពាននេះ៣សម័យហើយនោះ មិនមានឈ្មោះទេនៅឆ្នាំនេះ។
ខាងក្រោមនេះជាវីដេអូបង្ហាញពីសមត្ថភាពរបស់ Neymar លេងនៅក្រុម Barcelona ៖ http://youtu.be/r5zFI2f1dw0
ពានរង្វាន់ Brazil's Samba Gold Award ទើបតែបង្កើតឡើងនៅឆ្នាំ២០០៨ ទេ ហើយតាំងពីពេលបង្កើតមកមានកីឡាករ៥នាក់ហើយដែលទទួលបានពានរង្វាន់នេះ។ ហើយកីឡាករ៥នាក់នោះគឺ Kaka ទទួលបានឆ្នាំ២០០៨ ពេលលេងនៅ AC Milan , Luis Fabiano កាលលេងនៅ Sevilla ឆ្នាំ២០០៩, Maicon កាលលេងនៅ Inter Milan ឆ្នាំ២០១០ , Thaigo Silva បាន៣ដងលេងនៅ AC Milan ឈ្នះម្ដង និងមក PSG ឈ្នះ២ដងហើយចុងក្រោយនេះបានមកលើ Neymar ឆ្នាំនេះតែម្ដង៕
ចុចអាន ៖ Neymar ត្រូវអ្នកគាំទ្រប្ដឹងទារលុយជាងមួយម៉ឺនដុល្លារ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport