ចង់​បង្កើន​ភាព​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​អត់? ទស្សនា​ភាពយន្ត​កំប្លែង​ថៃ “Call Me Bad Girl”

  • 2015-01-03 17:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថៃ​បែប​មនោសញ្ចេតនា​ តែ​មហា​កំប្លែង​សើច​ចុក​ពោះ​ដែល​កំពុង​ល្បី​នៅ​ឯ​ប្រទេស​ថៃ “Call Me Bad Girl” នា​ពេល​នេះ​កំពុង​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​ធំៗ​នៅ​កម្ពុជា​ហើយ។

 

 

ក្នុង​ខ្សែ​ភាពយន្ត​នេះ ​តួ​ឯក​ស្រី Bussaba បាន​លង់​ស្នេហ៍​កំលោះ​សង្ហា​ម្នាក់​តាំង​ពី​ទាក់​ភ្នែក​ជាមួយ​គេ​លើក​ដំបូង​នៅ​ក្នុង​បារ ហើយ​ក៏​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​គេ​លង់​ស្រលាញ់​នាង។ ដល់​ពេល​បុរស​នោះ​ចាប់​ផ្ដើម​ស្រលាញ់ និង​សុំ​នាង​រៀបការ​ ស្រាប់​តែ​នាង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ល្បែង​ស្នេហ៍​នេះ​វិញ ដោយ​មាន​ការ​ចំអកចំអន់​ពី​ចង្កោម​មិត្តភ័ក្ដិ។ ក្រោយ​មក...

 

ចង់​ដឹង​ថា​ស្នេហា​រវាង​បុរស​សង្ហា និង​កញ្ញា​ឡិកឡក់​ក្នុង​រឿង​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​​អស់​សំណើច​យ៉ាង​ណា​ សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ណា៎! ជា​ពិសេស​បើ​បាន​ទស្សនា​ជា​មួយ​សង្សារ​វិញ ដឹង​តែ​សើច​សប្បាយ​បង្កើន​ភាព​ផ្អែម​ល្ហែម​តែ​ម្ដង!

 

“Call Me Bad Girl” កំពុង​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត Platinum Cineplex, Major Cineplex និង Legend Cinema។ រឿង​នេះ ក៏​មាន​បញ្ចូល​សំឡេង​ជា​ភាសាខ្មែរ​ផង​ដែរ៕

http://youtu.be/MLmKRE3PnkA

ទស្សនា​ឃ្លិប​កំប្លែង​ខ្លី​ៗ​ក្នុង​សាច់​រឿង៖

http://youtu.be/O87SagjCtHQ

http://youtu.be/VjAykPQrhOU

អត្ថបទថ្មី