អាចស្រក់ទឹកភ្នែក! ទឹកចិត្តឪពុកគថ្លង់រើសសំរាម ចិញ្ចឹមកូនស្រី
- 2015-01-04 21:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចស្រក់ទឹកភ្នែក! ទឹកចិត្តឪពុកគថ្លង់រើសសំរាម ចិញ្ចឹមកូនស្រី
ចន្លោះមិនឃើញ
គេថាអត់ពីម្ដាយ មានឪពុកនេះហើយជាអ្នករកស៊ីចិញ្ចឹម ផ្គត់ផ្គង់ឲ្យកូនរៀនសូត្រចេះដឹងនិងគេ ប៉ុន្តែពេលខ្លះកូនបែរជាមើលងាយឪពុកខ្លួនឯង ដែលជាអ្នកខំធ្វើគ្រប់យ៉ាងដើម្បីខ្លួន។ វីដេអូឃ្លីបអប់រំខ្លីមួយ របស់ប្រទេសចិន អាចនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែក ប្រសិនបើតាមដានរហូតដល់ទីបញ្ចប់។
ក្នុងសាច់រឿងរយៈពេល ២០នាទី បង្ហាញពីខ្សែជីវិតកូនស្រី ដែលត្រូវម្ដាយស្លាប់ចោល ហើយរស់នៅជាមួយឪពុកគថ្លង់ ក្រោមការមើលងាយពីសិស្សដទៃ ដោយសារឪពុកជាអ្នករើសសំរាម។ កូនស្រីនោះ ត្រូវគេធ្វើបាប និងទិតៀនគ្រប់បែបយ៉ាង រហូតដល់ស្អប់ធុញថប់ឪពុកខ្លួនឯង មិនចង់សូម្បីមើលមុខ។
ទោះបែបនេះក្ដី ឪពុកដែលជាមនុស្សនិយាយអ្វីមិនចេញសូម្បីមួយម៉ាត់នោះ មិនខឹងនឹងកូនខ្លួនឯងទេ ថែមទាំងទិញទូរសព្ទអោយប្រើទៀតថង ប៉ុន្តែកូនស្រីបែរជាបដិសេធ ដោយកាយវិការមើលងាយ ព្រោះមិនមែនជារបស់ថ្មីទាន់សម័យ។
កន្លងទៅច្រើនឆ្នាំ កូនស្រីបានរៀនចប់ និងរៀបការជាមួយបុរសល្អម្នាក់ ប៉ុន្តែជាអកុសលពេលនោះឪពុកខ្លួនក៏ស្លាប់ទាំងមិនបានឃើញមុខកូនជាលើកចុងក្រោយផង...។
ចង់ដឹងថា កម្សត់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
http://youtu.be/6t0yrm68L_A
ចុចអាន៖ «ចិញ្ចៀន» វីដេអូដែលអ្នកមើលហើយ ទប់ទឹកភ្នែកមិនជាប់
ដោយ៖ គង់ វិសាល