រឿង​ភាគ​ ហ្វាន ពីងពីង ចាក់​បញ្ចាំង​ឡើង​វិញ តែ​លែង​សិចស៊ី​ដូច​មុន

  • 2015-01-04 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ដែល​សម្ដែង​ដោយ ហ្វាន ពីងពីង “The Empress of China” បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​រួច​មក ប៉ុន្តែ​មិន​សិចស៊ី​បញ្ចេញ​ដើមទ្រូង​ដូច​មុន​ទេ។

 

 

ខ្សែ​ភាពយន្ត​បុរាណ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅ​​ចិន “The Empress of China” បាន​ផ្អាក​ការ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ការ​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៤ ​កន្លង​ទៅ។ ទូរទស្សន៍​ចិន HNTV បាន​បញ្ជាក់​ពេល​នោះ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​ផ្អាក​ការ​ចាក់​បញ្ចាំង ដោយសារ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ​​បាន​និយាយ​ប្រាប់​សារព័ត៌មាន Want China Times ​​ថា ​​មូលហេតុ​បណ្ដាល​មក​ពី​សំលៀកបំពាក់ ​ហាក់​បង្ហាញ​​​ភាព​សិចស៊ី​ជ្រុល​ពេក ​ពិសេស​ត្រង់​ដើម​ទ្រូង។

 

បន្ទាប់​ពី​មាន​ការ​បញ្ចាំង​ឡើង​វិញ​ជា​ថ្មី អ្នក​តាម​ដាន​ទស្សនា​បាន​សង្កេត​ឃើញ​ថា ត្រង់​ឈុត​សិចស៊ី​ទាំង​អស់​ត្រូវ​គេ​កាត់​ចោល​ត្រង់​ដើម​ទ្រូង ដោយ​បង្ហាញ​ឲ្យ​ឃើញ​ត្រឹម​ក​ និង​មុខ​តួ​ស្រី​ប៉ុណ្ណោះ។ ការ​ប្រែ​សម្រួល​នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ភាគ​ថ្មី​ប៉ុណ្ណោះ​ទេ សូម្បី ១៧​ភាគ​មុន ក៏​ត្រូវ​គេ​ប្ដូរ​ដែរ។ ការ​កែសម្រួល​ជា​ថ្មី​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​ទស្សនា​ជា​ខ្លាំង ដោយសារ​គេ​គិត​ថា មាន​ការ​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ តាម​សីលធម៌​បច្ចុប្បន្ន​ហួសហេតុ​ពេក។

 

ឈុត​ចាស់​ក្នុង​រឿង “The Empress of China”

 

 

 

ប្រៀប​ធៀប​ឈុត​​ថ្មី​ដែល​កែ​សម្រួល​រួច ជា​មួយ​ឈុត​ចាស់

 

http://youtu.be/1swFw6Pibh0

 

ចុចអាន៖ ​រឿង​ភាគ​​របស់​ Fan Bingbing ​ផ្អាក​ផ្សាយ​តាម​ទូរទស្សន៍​ចិន​ព្រោះ​សិចស៊ី​ពេក

 

ចុចអាន៖ រឿង​​ The Empress of China មាន​អ្នក​មើល​ច្រើន​​បំផុត​​នៅ​ចិន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ Dramafever

អត្ថបទថ្មី