Tablet ថ្មី​រាង​ដូច​ iPad Air 2 ប្រើ​​OS​​ពីរ​ក្នុង​ពេល​តែ​មួយ​​​តម្លៃ​​តែ១៧៧ដុល្លារ​ប៉ុណ្ណោះ!

  • 2015-01-05 16:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន​ឈ្មោះ Onda បាន​ផលិត​ Tablet ថ្មី​ចម្លង​ម៉ូដ​តាម​ iPad Air 2 ដែល​អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ​ Windows 8.1 និង Android ទន្ទឹម​គ្នា​នៅ​លើ​អេក្រង់​តែ​មួយ។

 

Tablet របស់​ក្រុមហ៊ុន Onda ដែល​អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ​​ក្នុង​ពេល​តែ​មួយ​នោះ​ឈ្មោះ V919 3G។ វា​​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ Retina (ដែល​អាច​បង្ហាញ​រូបភាព​បាន​​ច្បាស់​ល្អ) មាន​​​អេក្រង់​ទំហំ ៩,៧អ៊ីញ ​​និង​ Resolution 2048 x 1536 pixels ដូចគ្នា​ទៅ​នឹង​ iPad Air 2 ដែរ។ ចំណែក​​ Memory ម៉ាស៊ីន​ទំហំ 64GB (អាច​បន្ថែម microSD ពី​ក្រៅ​បាន 128GB), RAM ទំហំ 2GB, កាមេរ៉ា​ក្រោយ​ទំហំ 5MP និង​មុខ 2MP​ ។ Tablet ម៉ូដែល V919 3G នេះ​មាន​តម្លៃ​ ១៧៧ដុល្លារ។

 

ម៉េច​ដែរ​ តម្លៃ​ និង Specs  ​ប៉ុណ្ណេះ​ត្រូវ​ចិត្ត​ប្រិយមិត្ត​អត់? ថ្វី​ត្បិត​មិន​ប្រើ iOS ក៏​ពិត​មែន​ តែ​​ប្រតិបត្តិការ​ពីរ Windows 8.1 និង Android ​ប្រើ​លើ​អេក្រង់​តែ​មួយ​ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ពេញ​ចិត្ត​មិន​ខាន។

 

 

 

 

អាន៖ ទំនើប! iPod smart cover ប្រែ​ពី iPhone 6 ទៅ​ជា iPod Classic

 

ប្រែ​សម្រួល​៖ ប៉ែត ផាន់និត ប្រភព៖ ​​​redmondpie