​តារា​សម្ដែង​សិចស៊ី​ Clara ​​ទៅ​សាក​សមត្ថភាព​សម្ដែង​នៅ​ហូលីវូដ​ខែ​កុម្ភៈ

  • 2015-01-05 17:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ​និង​ម៉ូដែល​កូរ៉េខាងត្បូង​​ Clara Lee ​​នឹង​ទៅ​ធ្វើតេស្ត​សមត្ថភាព​សម្ដែង​ជាមួយ​ផលិតកម្ម​ហូលីវូដ​ដែល​មិន​បញ្ជាក់​ឈ្មោះ​មួយ​នៅ​ខែ​កុម្ភៈ​ខាង​មុខ ​​ក្នុង​ក្ដី​សង្ឃឹម​ពង្រីក​អាជីព​សម្ដែង​របស់​នាង​​នៅ​​ក្រៅ​ប្រទេស។ ​

ភាព​សិចស៊ី ​និង​ការ​និយាយ​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ​​បាន​ធ្វើ​ឲ្យ​នាង​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ផលិតកម្ម​​​​ក្នុង​ភាគ​ខាងត្បូង​រដ្ឋ​ California​ នេះ។

 

 

“ខ្ញុំ​នឹង​ទៅ​សហរដ្ឋអាមេរិក​​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​សម្ដែង​សម្រាប់​ផលិតកម្ម​មួយ​​​ក្នុង​ខែ​កុម្ភៈ​​ឆ្នាំ​នេះ"។ ​តារា​​សម្ដែង​វ័យ​ ២៨ ​ឆ្នាំ​និយាយ​នឹង​សារព័ត៌មាន​ Star News។ ​នាង​បន្ត​ថា ​បើ​ទោះ​ជា​មិន​​អាច​ដឹង​លទ្ធផល​យ៉ាង​ម៉េច​ក្ដី​ តែ​នាង​សង្ឃឹម​ថា ​នាង​នឹង​អាច​ទទួល​ដំណឹង​ល្អ​ក្រោយ​ការ​ធ្វើតេស្ត​នោះ។

 

​​Clara ​បញ្ជាក់​ដែរ​ថា ​មាន​តារា​សម្ដែង​ចិន​ជា​ច្រើន​បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ ​តែ​សម្រាប់​កូរ៉េ​វិញ​ឃើញ​មាន​តែ​តារា​សម្ដែង​ Lee Byung Bun ​ម្នាក់។ ​​ដូច្នេះ​នាង​ចង់​ពង្រីក​អាជីព​របស់​នាង​លើ​ទឹកដី​មហាអំណាច​សេដ្ឋកិច្ច​ទី ២ ​ក្នុង​លោក​មួយ​នេះ​ ក៏​ដូច​ជា​បើក​ភ្លើង​ខៀវ​ឲ្យ​តារា​កូរ៉េ​ផ្សេង​ទៀត។ ​

​រឿង​ថ្មី​ដែល​ Clara ​បាន​សម្ដែង​ឈ្មោះ​ថា ​"Workig Girl” ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ថ្ងៃ​ទី ៨ ​មករា​នេះ ហើយ។ ​​ក្នុង​រឿង​នេះ​នាង​សម្ដែង​ជា​តួ​ស្រី​ដែល​ប្រឈម​នឹង​​ការងារ​ដ៏​លំបាក​ ខុស​ពី​​ជីវិត​សិចស៊ី ​និង​​ស្រស់ស្រាយ​របស់​នាង។ ខាងក្រោម​ជា​រូបភាព​បង្ហាញ​ពី​ភាព​សិចស៊ី​របស់​នាង​ក​ន្លង​មក៕

 

 
 
 
 

អាន៖ ស្ដេច​សៀក​៥​នាទី ថ្ពឹន​ភ្នែក​បាន​១៥​ក្បាច់​ អស្ចារ្យ​លែង​និយាយ! (វីដេអូ)

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Kpopstarz