តារាប្រុសកូរ៉េល្បីៗ៧រូប ដែលមានផ្ទះផ្ទាល់ខ្លួនតម្លៃរាប់លានដុល្លារ
- 2015-01-05 17:45:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសកូរ៉េល្បីៗ៧រូប ដែលមានផ្ទះផ្ទាល់ខ្លួនតម្លៃរាប់លានដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងជើងខ្លាំងផ្នែកបុរស របស់កូរ៉េខាងត្បូង ចំនួន ៧រូប ត្រូវបានគេដឹងថាមានផ្ទះផ្ទាល់ខ្លួនដែលមានតម្លៃរាប់លានដុល្លារ។ ចង់ដឹងពួកគេជានរណាខ្លះ សូមតាមដានខាងក្រោមនេះ៖
១. Kim Jae-joong
សមាជិកក្រុម JYJ រូបនេះរស់នៅផ្ទះជាន់លើដែលមានទំហំជិត ៣០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ Samsung-dong ទីក្រុងសេអ៊ូល។ ផ្ទះនេះមានតម្លៃ ២,៥លានដុល្លារ។
២. T. O. P.
T.O.P តារាចម្រៀងរ៉េបប្រចាំក្រុម Big Bang រស់នៅផ្ទះវីឡាមួយតម្លៃ ២,៨លានដុល្លារ ក្នុងទីក្រុងសេអ៊ូល។ អ្នកជិតខាងរបស់គេរួមមានតារាចម្រៀង Lee Hyori និងតារាសម្ដែង Jung Junho។
៣. Kim Hyun-joong
តារាចម្រៀង និងសម្ដែងរូបវ័យ ២៨ឆ្នាំរូបនេះ រស់នៅផ្ទះមួយក្នុងសង្កាត់ Cheondam-dong ទីក្រុងសេអ៊ូល ដែលមានតម្លៃជាង ២លានដុល្លារ។
៤. Lee Seung-gi
តារាសម្ដែង ចម្រៀង និងពិធីករ Lee Seung-gi មានផ្ទះតម្លៃជាង ៣លានដុល្លារមួយ នៅទីក្រុងសេអ៊ូល។ ផ្ទះនេះមានកន្លែងវាយកូនហ្គោល និងកន្លែងហាត់ប្រាណដ៏ទំនើប។
៥. Jang Geun-seok
តួឯកប្រុសក្នុងរឿង "Love Rain" រូបនេះ មានផ្ទះវីឡាមួយដែលមានតម្លៃជាង ៣,៥លានដុល្លារ។ ក្រៅពីនេះ តារារូបនេះ មានអគារផ្ទាល់ខ្លួនមួយទៀត ដែលមានតម្លៃ ៨,៨លានដុល្លារ។
៦. Rain
តារាចម្រៀង និងសម្ដែងរូបនេះមានផ្ទះចំនួន ២នៅទីក្រុងសេអ៊ូល។ ផ្ទះទាំងពីរនេះមានតម្លៃសរុបជាង ១០លានដុល្លារ។
៧. Seo Tai-ji
តារាចម្រៀងជើងចាស់ Seo Tai-ji ក៏មានផ្ទះពីរដែរនៅទីក្រុងសេអ៊ូល ដែលផ្ទះនីមួយៗមានតម្លៃច្រើនជាង ៧លានដុល្លារ។
ចុចអាន៖តារា KPOP បងប្អូនល្បីៗ ទាំង១២គូ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo