Laura Mam សរសើរអ្នកគាំទ្រខ្មែរ សុភាពជាងបរទេស
- 2015-01-05 18:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laura Mam សរសើរអ្នកគាំទ្រខ្មែរ សុភាពជាងបរទេស
ចន្លោះមិនឃើញ
តារាចម្រៀងកូនខ្មែរសញ្ជាតិអាមេរិក កញ្ញា Laura Mam បានសរសើរអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាថា មានអត្តចរិតសុភាពថ្លៃថ្នូរ ខុសពីអ្នកគាំទ្រនៅក្រៅប្រទេស។
ការលើកឡើងនេះ គ្រាដែល Laura Mam មកជួបអ្នកគាំទ្ររបស់នាងនៅ Brown Coffee និង Gong Cha Coffee ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ដើម្បីលក់យកថវិកាទៅជួយមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ។ Laura Mam បាននិយាយថា ប្រសិនបើនៅអាមេរិក Fans ឬអ្នកគាំទ្រ មិនសូវគោរពតារាចម្រៀង ឬអ្នកសិល្បៈដែលខ្លួនស្រលាញ់ឡើយ ឲ្យតែបានថតជាមួយឬបានចាប់ដៃនោះ គឺប្រឹងប្រជ្រៀតគ្នា ឬទាញដៃតារាចម្រៀងស្ទើរតែធ្លាក់ពីលើឆាក ប៉ុន្តែ បើ Fans ខ្មែរវិញមិនដូច្នោះទេ។ នាងថា Fans នៅខ្មែរ មានអត្តចរិតស្លូតបូតសុភាពរាបសារ មុនថតជាមួយគ្រប់គ្នាសុទ្ធតែសុំ ហើយគោរពតារាចម្រៀងដែលខ្លួនពេញចិត្តខ្លាំងណាស់។
ការគាំទ្រទាំងនេះ គឺជា ចំណុចពិសេសមួយដែលធ្វើឲ្យនាងស្រលាញ់ប្រទេសកម្ពុជា សុខចិត្តឈប់ទៅរស់នៅសហរដ្ឋអាមេរិក មករស់នៅប្រទេសកម្ពុជា ដើម្បីបំពេញបំណងអ្នកគាំទ្រក៏ដូចជា បំណងខ្លួនឯង។ Laura បាននិយាយជា នាងនឹងសហការជាមួយយុវជនខ្មែរ ដើម្បីជួយស្ដារសិល្បៈខ្មែរ ផលិតបទចម្រៀងថ្មីៗឲ្យពិភពលោកបានស្គាល់កាន់តែច្រើនជាងនេះថែមទៀត៕
អានអត្ថបទ៖ ស្ងាត់សិល្បៈមួយរយៈធំ ស៊ឹម សុរ៉ាមភូមិ ចេញបើកផលិតកម្ម ផលិតកុនផ្ទាល់ខ្លួន! អានអត្ថបទ៖ ពេជ្រ សេរីរត្ន័ ចូលរៀនមហាវិទ្យាល័យឡើងវិញត្រៀមកាន់កម្មវិធីខ្នាតធំ
អត្ថបទ៖ ខុត សីហា