តារាង​ចំណូល​ភាពយន្ត​ល្បី​ៗ​ប្រចាំ​សប្ដាហ៍

  • 2015-01-05 19:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ចុង​សប្ដាហ៍​ទី​មួយ​នៃ​ឆ្នាំ​២០១៥ ខ្សែ​ភាពយន្ត "The Hobbit: The Battle of the Five Armies” នៅ​តែ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ភាពយន្ត​ដទៃ​ដដែល ដោយក្នុង​រយៈ​ពេល ៣​ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ ភាពយន្ត​នេះ​​អាច​រក​ចំណូល​បាន ២១,៩លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​អាមេរិក និង​កាណាដា ។ នេះ​បើ​តាម​ទិន្នន័យ​ពី​តារាង Box Office អាមេរិក។

 

នេះ​ជា​សប្ដាហ៍​ទី​៣ ហើយ​ដែល​​ភាពយន្ត​វគ្គ​ចុង​ក្រោយ​នៃ​រឿង "The Hobbit" មួយ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ។ ចំណាត់ថ្នាក់​លេខ​ពីរ​​សប្ដាហ៍​នេះ គឺ​ខ្សែ​ភាពយន្ត​ថ្មី​ពី​ក្រុមហ៊ុន Disney គឺ​រឿង "Into the Woods” ដែល​អាច​រក​ចំណូល​បាន ១៩​លាន​ដុល្លារ នា​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន។ រីឯ​ខ្សែ​ភាពយន្ត "Unbroken” ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់​តារា​សម្ដែង Angelina Jolie បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៣​នា​សប្ដាហ៍​នេះ ដោយ​អាច​រក​ចំណូល​បាន ១៨,៣​លាន​ដុល្លារ។

 

សម្រាប់​ចំណាត់ថ្នាក់​បន្ត​បន្ទាប់​សូម​ទស្សនា​ តារាង​ Box Office អាមេរិក ខាង​ក្រោម​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ទី​៤ ខែ​មករា)៖

 
. ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
The Hobbit: The Battle of the 5 Armies ២១,៩​លាន​ដុល្លារ ២២០,៧​លាន​ដុល្លារ
Into the Woods ១៩​លាន​ដុល្លារ ៩១,២​លាន​ដុល្លារ
Unbroken ១៨,៣​លាន​ដុល្លារ ៨៧,៨​លាន​ដុល្លារ
The Woman in Black 2: Angel of Death ១៥,១​លាន​ដុល្លារ ១៥,១​លាន​ដុល្លារ
Night at the Museum: Secret of the Tomb ១៤,៤​លាន​ដុល្លារ ៨៩,៧​លាន​ដុល្លារ
Annie (2014) ១១,៤​លាន​ដុល្លារ ៧២,៦​លាន​ដុល្លារ
The Imitation Game ,១​លាន​ដុល្លារ ៣០,៨​លាន​ដុល្លារ
The Hunger Games: Mockingjay - Part 1 ,៧​លាន​ដុល្លារ ៣២៣,៨​លាន​ដុល្លារ
The Gambler ,៣​លាន​ដុល្លារ ២៧,៥​លាន​ដុល្លារ
១០ Big Hero 6 ,៨​លាន​ដុល្លារ ២១១,២​លាន​ដុល្លារ
 

ទស្សនា​ Trailer ខ្សែ​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១​ដល់​លេខ ៥៖ ១. “The Hobbit: The Battle of the 5 Armies”

http://youtu.be/ZSzeFFsKEt4

២. “Into the Woods”

http://youtu.be/2Byk9Is3TjY

៣. “Unbroken”

http://youtu.be/X8mBzKLhL0U

៤. “The Woman in Black 2: Angel of Death”

http://youtu.be/X_Pzj_LoNXI

៥. “Night at the Museum: Secret of the Tomb”

http://youtu.be/i0vTJeYLRnA

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ nydailynews