Honda បង្ហាញ​​ម៉ូតូ​ធំ​​ ​អ្នក​ចាប់​អារម្មណ៍​តែ​​លើ​​ស្រី​ស្អាត!

  • 2015-01-06 13:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​ចុង​ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​​ ​ Honda បាន​ចាប់​​ដៃ​​ជាមួយ​ក្រុមហ៊ុន​អេឡិចត្រូនិក Konica Minolta បញ្ចេញ​ម៉ូតូ​ធំ​រួម​គ្នា​​មាន​ឈ្មោះ Honda CBR600RR Konica Minolta ហើយ​ក៏​បាន​ចុះ​ផ្សាយ​​រូប​ម៉ូតូ​ធំ​ស៊េរី​ថ្មី​មួយ​នេះ​អម​ដោយ​​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត​អង្គុយ​​​លើ​ម៉ូតូ​តម្លៃ​ជាង​ ១ម៉ឺន​ដុល្លារ​នេះ​ផង​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ចុះ​ផ្សាយ​លើ​គេហទំព័រ​ជា​ច្រើន​​ជុំវិញ​ពិភពលោក​  អ្នក​ចូល​ទស្សនា​មួយ​ចំនួន​ ​ហាក់​បី​ដូច​ជា​ចាប់​អារម្មណ៍​តែ​ចំពោះ​ស្រី​ស្អាត​  ជាជាង​ Honda CBR600RR Konica Minolta ដ៏​ទំនើប​មួយ​នោះ​​។

 

 

មាន​ប្រិយមិត្ត​មួយ​ចំនួន​ចូល​ Comment លើ​វិបសាយ Imgur​  ដែល​បង្ហោះ​រូប​ម៉ូតូ​ Honda CBR600RR Konica Minolta (អម​ដោយ​ស្រី​ស្អាត) ដោយ​ផ្ដោត​​តែ​លើ​តារា​បង្ហាញ​ម៉ូត​ដ៏​សិច​ស៊ី​​នោះ​តែ​​ប៉ុណ្ណោះ៕ ​

 

 

 

 

 

 

 

 

 

 

 

 

** Honda CBR600RR Konica Minolta មាន​តម្លៃ ១១៥៥០ដុល្លារ​ មាន​ទម្ងន់ ១៨០គីឡូក្រាម និង​មាន​កម្លាំង​ម៉ាស៊ីន ១២០​សេះ។

 

ចុះ​ប្រិយមិត្ត​វិញ​គិត​ថា​មួយ​ណា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​រវាង​ស្រី​ស្អាត​ និង​ម៉ូតូ​?

 

អាន៖ រំលឹក​អនុស្សាវរីយ៍​ម៉ូតូ​ Honda Cub ប្រើ​ត​កូន​ត​ចៅ​ តាំង​ពី​ឆ្នាំ ១៩៥៨ ​

 

ដោយ​៖ ប៉ែត ផាន់និត ប្រភព៖ ​​​imgur, bikeglam