Nokia 215 តម្លៃ​តែ​២៩ដុល្លារ​​ លេង​អ៊ិនធឺណិត​​ឡូយ​​អស់​​ស្ទះ​!

  • 2015-01-06 16:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ទូរសព្ទ​ស៊េរី​ថ្មី​មាន​តម្លៃ​ធូរ​ថ្លៃ​ឈ្មោះ Nokia 215 (ស៊ីម​មួយ​ និង​ស៊ីម​ពីរ) ដែល​មាន​ថាមពល​ថ្ម​​អាច​កាន់​បាន​យូរ​រហូត​ដល់​ទៅ​មួយ​ខែ​ឯ​ណោះ។

 

 

Nokia 215 ដែល​បាន​ប្រកាស​កាល​ពី​ម្សិល​មិញក៏​​​​អាច​លេង​ Facebook, Messenger និង​ Twitter បាន​​ផង​ដែរ។ Nokia 215 ​ភ្ជាប់​មក​ជាមួយ​ Opera Mini Browser, Bing Search មុខ​ងារ​ MSN Weather និង​​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត​សម្រាប់​តម្រូវ​តាម​ចិត្ត​អ្នក​ប្រើ​ប្រាស់។

 

ទោះ​ជា​យ៉ាង​ណា​ខាង​ Microsoft ពុំ​បាន​បញ្ជាក់​ថា​ តើ​ម៉ូដែល Nokia 215 នេះ​​នឹង​មាន​លក់​លើ​ទី​ផ្សារ​នៅ​ពេល​ណា​​នោះ​ទេ តែ​គ្រាន់​តែ​ដឹង​ថា​ វា​មាន​តម្លៃ​ត្រឹម​តែ ២៩ដុល្លារ​ប៉ុណ្ណោះ។​ បើ​គិត​ៗ​ទៅ​ តម្លៃ និង Specs របស់​ Nokia 215 គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន ហើយ​ក៏​នឹង​ប្រហែល​ជា​ទាញ​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ ពេល​ចេញ​លក់​លើ​ទីផ្សារ៕ ​

 

 

វីដេអូ៖

 

អាន៖ Tablet ថ្មី​រាង​ដូច​ iPad Air 2 ប្រើ​​OS​​ពីរ​ក្នុង​ពេល​តែ​មួយ​​​តម្លៃ​​តែ១៧៧ដុល្លារ​ប៉ុណ្ណោះ!

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ubergizmo