Messi កាន់តែមួម៉ៅពេល Barca របូតមនុស្សដ៏សំខាន់២នាក់
- អង្គារ, 6 មករា 2015 18:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi កាន់តែមួម៉ៅពេល Barca របូតមនុស្សដ៏សំខាន់២នាក់
ចន្លោះមិនឃើញ
កីឡាករ Lionel Messi កាន់តែមិនសូវសប្បាយចិត្តហើយនៅពេលក្រុម Barcelona បានដកលោក Andoni Zubizarreta ដែលជាអ្នកសម្របសម្រួលទិញដូរកីឡាករចេញ ហើយវីរបុរស Carles Puyol ក៏បានដើរចេញពីក្លិបនេះទៀតកាលពីថ្ងៃចន្ទនេះ។
មានមូលហេតុធំៗពីរដែលបានធ្វើឱ្យកីឡាករ Messi មានការមិនពេញចិត្តជាមួយលោក Luis Enrique ក៏ដូចជាក្រុម Barcelona ទាំងមូល គឺទីមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្លិប Barcelona បានប្រកាសដកលោក Andoni Zubizarreta ដែលជាអ្នកសម្របសម្រួលទិញដូរកីឡាករចេញហើយ ដោយយកអំណះអំណាងថាលោកបំពេញតួនាទីមិនបានល្អក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បណ្ដាលឱ្យក្លិបមានបញ្ហាជាមួយខាងតុលាការអាជ្ញាកណ្ដាលកីឡាអន្តរជាតិ (CAS)។ ហើយបញ្ហានេះទៀតសោតបានបណ្ដាលឱ្យ Barca មិនអាចទិញកីឡាករបានរយៈពេល១ឆ្នាំពេញផងដែរ។ មួយវិញទៀតអតីតកីឡាករឆ្នើម Carles Puyol ដែលមានតួនាទីនៅក្នុងក្លិបនេះផងដែរនោះក៏បានប្រកាសភ្លាមៗដែរថា នឹងចាកចេញពីក្លិបនេះបន្ទាប់ពីដឹងថាលោក Andoni Zubizarreta ត្រូវបានគេបណ្ដេញចេញ។
លោក Andoni Zubizarreta ពេលទិញ Suarez ចួល
ខណៈដែលកំពុងតែមានរឿងកើតឡើងអីចឹងផង ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះបែរជាទៅចុច Follow ក្រុម Chelsea នៅលើ Instagram ទៀត ដែលនេះបញ្ជាក់ថា អនាគតកីឡាកររូបនេះនៅ Barca ដូចជាមិនទាន់នឹងធឹងនៅឡើយទេ ព្រោះមានក្លិបជាច្រើនកំពុងស្វះស្វែងរកគ្រប់វិធី ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d'Or ៤សម័យនេះមករួមក្រុមផង។ ម្យ៉ាងវិញទៀតនោះ Chelsea នេះឯងដែលត្រូវបានគេប៉ាន់ស្មានថា ជាក្លិបទីមួយដែល Messi អាចនឹងមកលេងប្រសិនបើចេញពី Barcelona មែននោះ ព្រោះទីនោះមាន Fabregas ដែលជាមិត្តជិតស្និទ្ធរបស់គេ។
អនាគត Lionel Messi នៅ Barcelona ចាប់ផ្ដើមមិនប្រាកដប្រជាតាំងពីពេលដែលរូបគេបានប្រកាសថាអាចនឹងទៅលេងនៅក្លិបថ្មីនាពេលអនាគត ទោះជាពេលថ្មីៗនេះ Messi បានចេញមកបញ្ជាក់ថានឹងនៅជាមួយ Barcelona ទៀតក៏ដោយ។ យ៉ាងណាមិញដើមឆ្នាំ២០១៥នេះទៀតគឺរឹតតែមានរឿងកើតឡើងនៅក្រុមអ្នកមានបុណ្យដែលធ្វើឱ្យមានការច្របូកច្របល់ថែមទៀត តួយ៉ាងដូចការរបូតបាត់មនុស្សសំខាន់២នាក់ខាងលើអីចឹង និងមិនអាចទិញកីឡាករបានទៀត។
សូមតាមដានជាមួយ Sabay ទាំងអស់គ្នាពីរឿង Messi នេះ ថាតើអនាគតទៅរូបគេនឹងលេងជាមួយ Barcelona បន្តទៀតឬត្រូវទៅលេងនៅក្រុមថ្មី?
ចុចអាន៖Neymar ឈ្នះពាន Brazil’s Samba Gold ជាលើកដំបូង
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail , manchestereveningnews , espnfc