៧​ប្រទេស​​នៅ​​អឺរ៉ុប ល្បី​​ខ្លាំង​​ខាង​​ទេសចរណ៍​​ផ្លូវ​ភេទ

  • 2014-10-01 23:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទេសចរណ៍​ផ្លូវ​ភេទ​ ជា​ឧស្សាហកម្ម​កំពុង​ផ្ទុះឡើង​​ខ្លាំង​ តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។ ការ​កើនឡើង​នេះ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ដូចជា ប្រទេស​មាន​ច្បាប់​ធូរ​រលុង ភាព​ក្រីក្រ និង​ភាព​ស៊ីវិល័យ​ជាដើម។ ដូច​​ប្រទេស​អឺរ៉ុប​ចំនួន៧​​ខាង​ក្រោម​នេះ​ បាន​ក្លាយ​ជា​គោលដៅ​​​ទេសចរ​ចូលចិត្ត​​ស្វែង​រក​សេវា​ផ្លូវ​ភេទ​បំផុត​លើ​ពិភពលោក។ ​​​

 

រូបតំណាង

(១) រុស្ស៊ី៖ ក្រៅ​ពី​ល្បី​ខាង​ពង​ត្រី​ប្រឡាក់ Caviar និង​ស្រា Vodka រុស្ស៊ី​​ក៏​ល្បី​រឿង​​ទេសចរណ៍​ផ្លូវ​ភេទ​ដែរ។ ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត នៅ​ដើម​ឆ្នាំ​១៩៩០ សេដ្ឋកិច្ច​រុស្ស៊ី​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ ពេល​នោះហើយ​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​ ក្នុង​ប្រទេស​នេះ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។

 

ឧស្សាហកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​របស់​​រុស្សី មាន​ច្រើន​នៅ​ក្នុង​ទីក្រុង St. Petersburg និង ​ទីក្រុង​មូស្គូ។ បច្ចុប្បន្ន​​នារី​រកស៊ី​​ក្នុង​ទីក្រុង​ទាំងពីរ​នេះ មាន​ប្រហែល ១៥០ ០០០នាក់ ដោយ​មិន​គិត​ពី​កន្លែង​ផ្សេង។

 

ស្ត្រី​រក​ស៊ី​នៅ​រុស្ស៊ី​មក​ពី​ប្រទេស​ខុសៗ​គ្នាមាន អ៊ុយក្រែន អេស្តូនី អាហ្សេបៃហ្សង់ និង​ អ៊ូបេគីស្ថាន​ជាដើម។ ទោះបី​ជាយ៉ាងណា ពេស្យាចារ​នៅ​រុស្ស៊ី​គឺ​ខុស​ច្បាប់ តែ​រឿង​នេះ​នៅ​តែ​កើត​មាន​ ដោយសារ​ច្បាប់​ធូរ​រលុង។

​​

(២) អ៊ុយក្រែន៖ ជា​ប្រទេស​ធំ​​ និង​ក្រីក្រ​​​បំផុតមួយ​ក្នុង​ទ្វីប​អឺរ៉ុប។ អ៊ុយក្រែន ​​​ជា​ប្រទេស​សំបូរ​ដោយ អ្នក​​ជំនាញ (អ្នក​រក​ស៊ី​ផ្លូវ​ភេទ) ច្រើន ធ្វើការ​នៅ​​លើ​ពិភពលោក។ ទេសចរណ៍​ផ្លូវ​ភេទ​ក្នុង​ប្រទេស​នេះ មាន​ភាព​ពេញ​និយម ចាប់​តាំង​​ពី​សេវាមាន​តម្លៃ​ធូរ​ថ្លៃ ជាង​កន្លែង​ផ្សេងៗ​នៅ​អឺរ៉ុប​និង​អាហ្វ្រិក។ ​

 

ការ​វាយ​តម្លៃ​បង្ហាញ​ថា ព្រោះ​តែ​ភាព​ក្រីក្រ មួយ​ភាគ​បួន​នៃ​ស្ត្រី​អ៊ុយក្រែន បាន​ធ្វើ​ការ​ជា​​ពេស្យាចារ។ អ៊ុយក្រែន​នៅ​ជិត​ទួរគី និង អ៊ីតាលី ដូច្នេះ​ភ្ញៀវ​ភាគ​ច្រើន​ មក​ពី​ប្រទេស​ពីរ​នេះ។ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​​អ៊ុយក្រែន​ ជា​អំពើ​ខុស​ច្បាប់។

 

(៣) ប៊ុលហ្គារី៖ ជា​ទឹកដី​ដែល​មាន​បម្រើ​សេវា​ផ្លូវ​ភេទ​ទាំង​បុរស​និង​ស្ត្រី។ ការ​ពេញ​និយម មិន​មែន​ផ្ដោត​លើ​សេវាកម្ម​សិច​មួយ​មុខ​ទេ គឺ​រួម​បញ្ចូល​ទាំង​ភាព​ស្រស់​ស្អាត​របស់​ប្រទេស ផ្ដល់​ឱ្យ​ភ្ញៀវ។ តាម​ការ​ពិត ​ប្រទេស​នេះ ជា​កន្លែង​សំបូរ​ដោយ​បុរស​លក់​ខ្លួន។ ពេស្យាចារ​​​នៅ​ប៊ុលហ្គារី ជា​អំពើ​ស្របច្បាប់។ ​​

 

(៤) សាធារណរដ្ឋឆេក៖ ទេសចរណ៍​ផ្លូវ​ភេទ ជា​ឧស្សាហកម្ម​ធំ​មួយ​ ក្នុង​សាធារណរដ្ឋឆេក។ ពេស្យាចារ​ក្នុង​ប្រទេស​នេះ ជា​អំពើ​ស្រប់​ច្បាប់ ប៉ុន្តែ​​មេបន​និង​ផ្ទះ​បន​គឺ​ខុស​ច្បាប់។ កន្លែង​សំបូរ​ពេស្យចារ គឺនៅ​​ទីក្រុង Prague មាន​ផ្ទះ​បន​ចំនួន២០០​ខ្នង។ អាយុ​​អនុញ្ញាត​ឱ្យ​ស្រលាញ់​គ្នា​បាន​​ គឺ​១៥​ឆ្នាំ។ បើ​ជន​ណា​រួមភេទ​ជាមួយ​កុមារ ត្រូវ​ជាប់​គុក​៨ឆ្នាំ។

(៥) ហុងគ្រី៖ ចំណែក​​ប្រទេស​ហុងគ្រី ពេស្យាចារ​ជា​រឿង​​ស្រប​ច្បាប់។ សេវាកម្ម​​មាន​តម្លៃ​សមរម្យ ជាង​ប្រទេស​ដទៃ។ Budapest ជា​ទីក្រុង​សិច​យក្ស​របស់​ហុងគ្រី។ វ័យ​១៤ឆ្នាំ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ ហើយ​បើ​បើ​រួមភេទ​ជាមួយ​កុមារ ត្រូវ​ជាប់​គុក​៥​ឆ្នាំ និង​ទណ្ឌកម្ម​ផ្សេងទៀត។

 

(៦) អ៊ីស្លង់៖ សេវាកម្ម​បម្រើ​ផ្លូវ​ភេទ​មាន​ក្នុង​​រដូវ​ក្ដៅ រីឯ​តម្លៃ​រាង​ថ្លៃ​បន្តិច។ អ៊ីស្លង់​ត្រូវ​បាន​គេ​ហៅ​ថា សហគមន៍​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។ ប្រទេស​នេះ​បើក​ចំហ​រឿងរួម​ភេទ ហើយ​ក៏​មិន​មាន​ការ​ហាមប្រាម​ដែរ។ ពេស្យាចារ ជា​អំពើ​ខុស​ច្បាប់​នៅ​អ៊ីស្លង់។ ​

 

(៧) ឡេតូនី៖ ជា​កន្លែង​ឧស្សាហកម្ម​ទេសចរណ៍​សិច​ធំ​មួយ​របស់​អឺរ៉ុប ដែល​សំបូរ​ដោយ​ភ្ញៀវ​អង់គ្លេស។ កន្លែង​មាន​សេវា​សិច​ធំ​ជាង​គេ គឺ​នៅ​ក្នុង​ទីក្រុង Riga។ ក្នុង​ប្រទេស​នេះ ពេស្យាចារ​ជា​អំពើ​ស្រប​ច្បាប់៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ drprem