La Pergola​ ​រ៉ូមេនទិក​​សម្រាប់​​​មនុស្ស​ជា​ទី​ស្រលាញ់​នៅ ភ្នំពេញ ​

  • 2015-01-06 22:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sébastien Rubis ​​ដែល​ចំណាយ​ពេល​៦​ឆ្នាំ​​ រៀន​​វិធី​​វិធី​ចម្អិន​​មុខ​​ម្ហូប​​​ប្រពៃណី​បារាំង​ដ៏​​​អាថ៌កំបាំង​​ក្នុង​​​​ភោជនីយដ្ឋាន​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​នៅ​ ប៉ារីស ឥឡូវ​​នេះ​បាន​នាំ​មក​នូវ​​​ភោជនីយដ្ឋាន​​​អាហារ​រាត្រី​​​ដ៏​រ៉ូមេនទិក​បំផុត​​​​​​សម្រាប់​​លោក​​អ្នក​​​ និង​មនុស្ស​ជា​ទី​ស្រលាញ់​​នៅ La Pergola ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​តែ​ម្ដង។

 

 

​​​បន្ទប់​ញ៉ាំ​​​​អាហារ​ធុន​តូច​ ​​បន្តើត​ខ្លួន​ អាច​​ឲ្យ​អ្នក​​​​ចោល​ភ្នែក​ទៅ​កាន់​ស្រះ​​ឈូក​ និង​​អាង​ទឹក​​​​នៅ​ប៉ែក​ខាង​ក្រោម​​​ ​ដែល​នឹង​នាំ​ឲ្យ​អ្នក​​​​ទទួល​​​​អារម្មណ៍​ស្រស់​ស្រាយ​​​ ​បន្ថែម​លើ​អាហារ​​​​ប្រកប​ដោយ​ឱជារស​​ ។  La Pergola ​​​ត្រូវ​បាន​ ឌីហ្សាញ​ឡើង ​ដោយ​ផ្ដោត​លើ​ការ​ចាប់​យក​​​​ទេសភាព​ស្រស់ស្រាយ​​ទៅ​ដល់​​ភ្ញៀវ​ទាំង​ឡាយ​​ និង​​ការ​តុប​តែង​​ប្រកប​ដោយ​ភាព​ទាក់​ទាញ​យ៉ាង​រ៉ូមេនទិក​​​។ ​បន្ទប់​​​​ធំ​​ដែល​​បំពាក់​ដោយ​ម៉ាស៊ីន​​ត្រជាក់​ បិទ​បាំ​ដោយ​​កញ្ចក់​ថ្លាឆ្វង់ បាន​រំលេច​ចេញ​​​​​ទេសភាព​ដើម​ពោធិ៍​​ជ្រៃ​ទម្លាក់​ឫស​​រំយោល​ចុះ​ក្រោម​​សាខា​ ជា​ទី​ទាក់​​ទាញ​​និង​ស្រស់​បំព្រង​ សម្រាប់​អ្នក​​លម្ហែ​ញាំ​អាហារ​ទី​នោះ​​​។

 

​លោក​អ្នក​អាច​ជ្រើស​រើស​​យក Le Pergola ​សម្រាប់​​​​លម្ហែ​និង​ញ៉ាំ​អាហារ​ល្ងាច​​​ជាមួយ​គ្រួសារ​ មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​​​​។ ​​​​​Le Pergola ​​​​មាន​ទាំង​​ម្ហូប​អាហារ​ខ្មែរ និង​ម្ហូប​​បារាំង​​ចាប់​​បម្រើ​ពី ម៉ោង​ ៧​ដល់​១០:៣០​យប់ ​​មាន​ទីតាំង​នៅ Plantation Urban Resort & Spa ផ្ទះ​លេខ​ ២៨ ផ្លូវ​១៨៤​។ ឬ​ទូរសព្ទ​ទាក់ទង​លេខ 023 220 141៕

 

 

 

 

 

 

ដោយ​៖ ប៉ែន សុផាន់ណា​​​

អត្ថបទថ្មី