​​យុវតី​បី​នាក់​​​នាំ​យក​​តៅហ៊ូ​អាំង​​​រសជាតិ​ដើម​ពី​​ប៉ោយប៉ែត​មក​ភ្នំពេញ ​​យុវតី​បី​នាក់​​​នាំ​យក​​តៅហ៊ូ​អាំង​​​រសជាតិ​ដើម​ពី​​ប៉ោយប៉ែត​មក​ភ្នំ...
  • 2015-11-16 17:05:21

យុវតី​បី​នាក់​បាន​រួម​គ្នា​បង្កើត​​អាហារ​សម្រន់​ថ្មី​រសជាតិ​ដើម​មក​ពី​ប៉ោយប៉ែត​គឺ​តៅហ៊ូ​អាំង​រសជាតិ​ហឹរ​​ដែល​យុវវ័យ​មួយ​ចំនួន​កំពុង​ពេញ​និយម។ ​​​យុវតី​ សឹង សាវី​ ដែល​កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ និង​មិត្តភ័ក្ដិ​របស់​នាង​ពីរ​នាក់​​ទៀត​បាន​​សម្រេច​ចូលហ៊ុន​គ្នា​បើក​ហាង​ «តៅហ៊ូ​អាំង​រសជាតិ​ដើម» ​នៅ​ជិត​សាលា​សន្ធរម៉ុក​ម្ដុំ​ក្រោយ​សណ្ឋាគារ​ឡឺប្រេស៊ីដង់​​​​ឡើង​នៅ​ខែ​មិនា​​កន្លង​ទៅ។

​​​ទៅ​ចូល​ឆ្នាំ​កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រូវ​មាត់​ ​​​ត្រឡន​តនក្រៀម​ កង្កែប​បោកអាំង​ ​​​ទៅ​ចូល​ឆ្នាំ​កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រូវ​មាត់​ ​​​ត្រឡន​តនក្រៀម​ កង...
  • 2015-04-08 18:25:58

ពេល​វេលា​ដែល​ប្រជាជន​ខ្មែរ​​​​សម្រុក​​ចេញ​​ពី​ភ្នំពេញ​ ទៅ​ជួប​ជុំ​គ្រួសារ ឬ​ដើរ​​កម្សាន្ត​​ក្នុង​ឱកាស​ចូល​ឆ្នាំ​​​តាម​ខេត្ត​នានា​ កាន់​តែ​ខើច​ជិត​ដល់​មែន​​ទែន​​ហើយ​។  តាម​ផ្លូវ​មេ​ចរាចរណ៍​សំខាន់​​ៗ សុទ្ធ​តែ​មាន​នំ​ចំណី​​លក់​ជា​ហូរហែ​​ មិន​ថា​រដូវណា​​ ​ដូច​រដូវ​ណា​។​ បើ​ថា​ផ្លូវ​ជាតិ​លេខ​ពីរ​ឆ្ពោះ​ទៅ​ខេត្ត តាកែវ ​ដែល​មាន​​ ​រមណីយដ្ឋាន​​ទន្លេ​បាទី​និង​​សួន​សត្វ​ភ្នំ​តា​ម៉ៅ វិញ ​​​ម្ហូប ​​ចំណីចំណុក​ មួយ​ចំនួន​​មាន​​ជា​​ប្រចាំ​​ពិសេស ​​ ជ្រក់​ពង​អង្ក្រង​​ ត្នោត ​និង​កង្កែប​បោក​ថ្មី​ៗ​ អាំង​ចោល​ក្លិប​ឈ្ងុយ​​​ អ្នក​ដំណើរ​បើក​កាត់​ហើយ​​បើ​​​​មិន​ឈប់​ទិញ​ ក៏​​​ទាក់​ភ្នែក​នឹង​តូប​​កង្កែប​បោក​​ ជា​ជួរ​​​អែប​​​ផ្លូវ​​នេះ​ដែរ​​។​ ត្រឡនតន​ហាល​​​ក្រៀមៗ​​អាំង​​ក្ដៅៗ​រឹត​តែ​ត្រូវ​មាត់​ជាមួយ​ត្នោត​​ជូរ​បំបៅ​​ដាក់​ចុះ​ពី​ដើម​ថ្មីៗ​​​ នៅ​​ក្រោម​ដំបូង​តូប​​​សម្រាប់​អ្នក​​ដំណើរ​សម្រាក​លម្ហែ​​​។

សួន​​សុបិន​ ​មិន​ឆ្ងាយ​ពី​ ភ្នំពេញ អាច​ឲ្យ​អ្នក​លម្ហែ​គ្រប់​រូប​ភាព សួន​​សុបិន​ ​មិន​ឆ្ងាយ​ពី​ ភ្នំពេញ អាច​ឲ្យ​អ្នក​លម្ហែ​គ្រប់​រូប​ភាព
  • 2015-01-16 16:24:24

​​ភ្លេច​ៗ​ស្អែក​សៅរ៍​​ ខាន​ស្អែក​អាទិត្យ​ទៀត​ហើយ!​​​ អីចឹង​​​បើ​ប្រិយមិត្ត​​មិន​ទាន់​គិត​ឃើញ​ថា​ នឹង​ត្រូវ​ទៅ​លម្ហែ​នៅ​ទីណា​ទេ សប្តាហ៍​នេះ​ Sabay សូម​ណែនាំ​កន្លែង​​​​ពេញ​និយម​គ្រាន់​បើ​សម្រាប់​​មនុស្ស​គ្រប់​វ័យ​ ពិសេស​យុវវ័យ​តែ​ម្ដង​​​ គឺ​រមណីយដ្ឋាន សួន សុបិន។ ​សួន សុបិន ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​មួយ​ ពិត​ជា​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​ មាន​អារម្មណ៍​ថា​ប្លែក​ជា​មិន​ខាន។

អត្ថបទថ្មី