ទៅ​លេង​ថៃ តិច​អត់​ស្គាល់​បារ​ទំនើប​ផ្ដល់​ស្រា​បិត​ដោយ​ដៃ​លំដាប់​ពិភព​លោក​ដំបូង​គេ​នៅ​​បាងកក!

  • 2017-01-19 05:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RIEDEL WINE BAR & CELLAR គឺ​ជា​បារ​ដំបូង​គេ​ផ្ដល់​ប្រភេទ​ស្រា​បិត​ដោយ​ដៃ​លំដាប់​ពិភព​លោក​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ប្រើ​កែវ​ស្រា​ដ៏​ប្រណីត​ម៉ាក RIEDEL មាន​ប្រវត្តិ​ជាង ២៦០ ឆ្នាំ ដែល​ផលិត​ឡើង​សម្រាប់​ស្រា​ចម្រាញ់​ចេញ​ពី​ស្ដេច​ផ្លែ​ទំពាំង​បាយ​ជូរ​គ្រប់​ប្រភេទ​នៅ​លើ​ពិភព​លោក។

បារ​មួយ​នេះ​មាន​ទំហំ ៤៣៧ ម៉ែត្រ​ការ៉េ អាច​ផ្ទុក​មនុស្ស​បាន ៨០ នាក់ ហើយ​ចែក​ជា ៣ ផ្នែក៖

  • ផ្នែក​ខាង​ក្នុង​ជា​បន្ទប់​ប្រជុំ ឬ​ពិធី​ជប់​លៀង
  • ផ្នែក​ដំបូល​ក្រៅ​វិញ គឺ​សម្រាប់​អ្នក​ដែល​ចង់​មើល​ទេសភាព​ក្រុង​បាងកក
  • បន្ទប់​ក្រោម​ដី​វិញ មាន​លក់​ស្រា​ដ៏​កម្រ​រសជាតិ​ឆ្ងាញ់​ដាច់​គេ កែវ​ចរណៃ​ប្រណីតៗ​ និង​សម្ភារៈ​ផ្សេងៗ។

រាល់​បញ្ជី​ឈ្មោះ​ស្រា​ទាំង​អស់ និង​មុខ​ម្ហូប​ជាង ៣០ មុខ​របស់​ហាង ត្រូវ​ប្ដូរ​រៀង​រាល់ ២ ឬ ៣​ខែ​ម្ដង​អាស្រ័យ​លើ​គំនិត​ឆ្នៃ​ប្រឌិត​របស់​ហាង។

រចនា​ឡើង​ដោយ​ពណ៌​ក្រហម ស ត្នោត ទង់ដែង បារ​ដែល​មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Gaysorn នៅ Ratchaprasong ទីក្រុង​បាងកក មួយ​នេះ មាន​ស្រា​ដ៏​ល្អ​ចម្រាញ់​ដោយ​ដៃ​តាម​បែប​ធម្មជាតិ​ជាង ២០០ ប្រភេទ​ឯណោះ។

"RIEDEL WINE BAR & CELLAR" បើក​បម្រើ​ពី​ម៉ោង ១១ ព្រឹក​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង +662-656-1133

ដោយ៖ វិទូ

អត្ថបទថ្មី