Doors Phnom Penh បរិយាកាស​ក៏​ថ្មី អាហារ​ក៏​ឆ្ងាញ់​ប្លែក

  • 2015-07-25 16:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Doors Phnom Penh ជា​ភោជនីយដ្ឋាន​អេស្ប៉ាញ​ដែល​មាន​ការ​តុបតែង​ទាន់​សម័យ​ពេញ​ចិត្ត​យុវវ័យ​ ជា​ពិសេស​គឺ​ការ​រចនា​នៅ​តាម​ជញ្ជាំង​ជាមួយ​រូប​អប្សរា និង​ហនុមាន​ខ្មែរ​យើង​ជា Graffiti សម័យ​ទំនើប។ គ្រាន់​តែ​បើក​ទ្វារ​ចូល​ទៅ​ដល់​ក្នុង​ហាង អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់ស្រាយ​ហើយ​ពោរ​ពេញ​ទៅ​ដោយ​សិល្បៈ​ដ៏​ប្លែក​ភ្នែក​ដែល​ជា​ការ​តុបតែង​ផ្ទាល់​ពី​ម្ចាស់ហាង​ស្រី​វ័យ​ក្មេង។

 

 

ក្រៅពី​មាន​បរិយាកាស​ល្អ ភោជនីយដ្ឋាន​នេះ​ មាន​បម្រើ​ជូន​ម្ហូប​អេស្ប៉ាញ​ដែល​ចម្អិន​ដោយ​ចុងភៅ​ជំនាញ​មក​ពី​ប្រទេស​អេស្ប៉ាញ​។ ម្ហូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ភ្ញៀវ​ខ្មែរ​ និង​បរទេស​នោះ​គឺ លៀស​ហូល​ដុត​ជាមួយ​គ្រឿង ដែល​មាន​រសជាតិ​ស្រស់ៗ​ពី​សមុទ្រ។ មួយ​ទៀត​គឺ ជ្រូក​ខ្វៃ​អេស្ប៉ាញ​រសជាតិ​ផុយ​ហើយ​ឈ្ងុយ គ្រាន់​តែ​ដាក់​ចូល​មាត់​ក៏​អាច​រលាយ និង សាច់​គោ​បន្ទះ​អាំង​រូបមន្ត​ពិសេស​របស់​អេស្ប៉ាញ។ ក្រៅ​ពី​នេះ​ក៏​មាន​លក់​តែ​រូបមន្ត​ពិសេស​របស់​ហាង ស្រាក្រឡុក ស្រាក្រហម និង​ទឹក​ផ្លែឈើ​ស្រស់ ឬ​ក្រឡុក​ជាច្រើន​មុខ​ទៀត​។

 

 

Doors Phnom Penh មាន​អាសយដ្ឋាន​នៅ​ #១៨ ផ្លូវ​លេខ ៨៤ & ៤៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ និង​បើក​រៀងរាល់​ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់ ១២ យប់៕

 

 

 

 

 

អត្ថបទ៖ Sabay Magz

អត្ថបទថ្មី