សួន​​សុបិន​ ​មិន​ឆ្ងាយ​ពី​ ភ្នំពេញ អាច​ឲ្យ​អ្នក​លម្ហែ​គ្រប់​រូប​ភាព

  • 2015-01-16 16:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ភ្លេច​ៗ​ស្អែក​សៅរ៍​​ ខាន​ស្អែក​អាទិត្យ​ទៀត​ហើយ!​​​ អីចឹង​​​បើ​ប្រិយមិត្ត​​មិន​ទាន់​គិត​ឃើញ​ថា​ នឹង​ត្រូវ​ទៅ​លម្ហែ​នៅ​ទីណា​ទេ សប្តាហ៍​នេះ​ Sabay សូម​ណែនាំ​កន្លែង​​​​ពេញ​និយម​គ្រាន់​បើ​សម្រាប់​​មនុស្ស​គ្រប់​វ័យ​ ពិសេស​យុវវ័យ​តែ​ម្ដង​​​ គឺ​រមណីយដ្ឋាន សួន សុបិន។ ​សួន សុបិន ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​មួយ​ ពិត​ជា​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​ មាន​អារម្មណ៍​ថា​ប្លែក​ជា​មិន​ខាន។

 

សួន សុបិន មាន​ទីតាំង​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​​ពី​ភ្នំពេញ​ប្រហែល​ជា​១៤​គ.ម ឬ​ចំណាយ​ពេល​ត្រឹម​តែ​​២៣នាទី​​តែ​ប៉ុណ្ណោះ។

 

 

​​​​​​រមណីយដ្ឋាន​មួយ​ នេះ​​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ ជា​ពិសេស​គឺ​ថ្ងៃ​សៅរ៍ អាទិត្យ និង​​ថ្ងៃ​បុណ្យ​ផ្សេងៗ​​ជាដើម ​មាន​ភ្ញៀវ​ចូល​មិន​ដែល​ដាច់​នោះ​ទេ។ អ្វី​ដែល​ជា​ភាព​ទាក់​ទាញ​​នៃ​រមណីយដ្ឋាន​មួយ​នេះ​ គឺ​បរិយាកាស​ដ៏​បរិសុទ្ធ​ កន្លែង​ធំ​ទូលាយ ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង​បួន​ហិច​តា ​មាន​ស្រះ​ទឹក​​សម្រាប់​ជិះ​ទូក​លេង​ ​​ស្ទូច​ត្រី​ ​យក​មក​ធ្វើ​ម្ហូប​ អាង​ហែល​ទឹក​សម្រាប់​កុមារ​ និង​មនុស្ស​ធំ ព្រម​ទាំង​មាន​កន្លែង​ក្មេង​លេង​ សួន​ផ្កា និង​កញ្ចុះ​នៅ​អែប​មាត់​ស្រះ​​ដ៏​​ត្រជាក់​ជា​ច្រើន ​ទុក​ឲ្យ​ភ្ញៀវ​សម្រាក​កម្សាន្ត រួម​ទាំង​ម្ហូប​​ជា​ច្រើន​​មុខ​ទៀត។

 

ប៉ុណ្ណឹង​នៅ​មិន​ទាន់​អស់​ទេ នៅ​ខាង​ក្នុង​ក៏​មាន​​សួន​សត្វ​ ដែល​មាន​សត្វ​ជា​ច្រើន​​ដូច​ជា​ សត្វ​អូទ្រីស សត្វ​ក្ងោក សត្វ​​ប្រើស និង​សត្វ​ជា​ច្រើន​ទៀត​ទុក​​ឲ្យ​ភ្ញៀវ​ទស្សនា​កម្សាន្ត​បំបាត់​ភាព​អផ្សុក​ ផង​ដែរ។ ​ប្រិយមិត្ត​អាច​ស្ទូច​ត្រី​បាន​ ដោយ​ចំណាយ​ត្រឹម​តែ​ ៣ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង ហើយ​ត្រី​ដែល​ស្ទូច​បាន​ អាច​កុម្ម៉ង់​ធ្វើ​ម្ហូប​ញ៉ាំ​បាន​ភ្លាមៗ​ទៀត​ផង៕

 

La Pergola​ ​រ៉ូមេនទិក​​សម្រាប់​​​មនុស្ស​ជា​ទី​ស្រលាញ់​នៅ ភ្នំពេញ ​

ចង់​សាក​​​ ​អាច​ទៅ​​​​ហាង​​​ញ៉ាំ​អាហារ​លើ​​​អាកាស​​​​​មួួ​យ​នេះ

 

 

 

 

​អត្ថបទ៖ យិន សំបូរ​​​

អត្ថបទថ្មី