​ចង់​សាក​​​ ​អាច​ទៅ​​​​ហាង​​​ញ៉ាំ​អាហារ​លើ​​​អាកាស​​​​​មួួ​យ​នេះ

  • 2014-12-19 16:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ ​ខ្ពស់​ក្នុង​ទីក្រុង​ភ្នំពេញ មាន​កាន់​តែ​ច្រើន​​​ឡើង​ៗ ការ​ច្នៃ​ប្រឌិត​ថ្មី ដើម្បី​បម្រើ​​​​សេចក្ដី​​ត្រូវ​ការ​របស់​អតិថិជន​ក៏​កើត​មាន​ឥត​ ឈប់ឈរដែរ។​ ឯ​​ភោជនីយដ្ឋាន​   Frangipani Living Art Sky Bar បាន​បណ្ដែត​ខ្លួន​លើ​អាកាស រង់​ចាំ​មិត្ត​យុវវ័យ​ទៅ​  ផ្លាស់ប្ដូរ​បរិយាកាស កែ​កម្សាន្ត​នា​ពេល​សម្រាក ។

 

ស្ថិត ​ជាន់​ទី​១២ នៃ​អគារ   Frangipani Living Art មិត្ត​យុវវ័យ គ្រាន់​តែ​បើក​ទ្វា​រ​ជណ្ដើរ​យន្ត​ភ្លាម ខ្យល់​បក់​រវិច​មក​ប៉ះ​ និងបាន​មើល​ឃើញ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ​​បាន​មួយ​​​ភាគ​ធំ​  ពិសេស​គឺ​ផ្លាស់ប្ដូរ​បរិយាកាស​​​ពី​ស្អុះស្អាប់​មក ស្រឡះ​មុខ​ស្រឡះ​មាត់​ បន្ធូរ​អារម្មណ៍​ យ៉ាង​មាន​ក្ដី​សុខ ​បែប​មនុស្ស​ទាន់​សម័យ។

 

ស្ទើរស្រក់​ទឹក​ភ្នែក ​ព្រោះ​ស្ពាន​ចំណាស់​ខ្មែរ​ស្អាត​តែ​បាត់​បង់

 

 

ដំបូល​អគារ   Frangipani Living Art  បាន​រៀបចំ​ជា​កន្លែង​​ភោជនីយដ្ឋាន​លំហែ​កាយ​ មួយ​បែប សម្រាប់​ភ្ញៀវ​ទទួល​ទាន​​អាហារ និង​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ពី​លំហ ​ខ្យល់​ធម្មជាតិ​   អាច​ទស្សនា​ភ្លើង​ពណ៌​ ទីក្រុង​ភ្នំពេញ ពី​គ្រប់​ជ្រុង​ជ្រោយ ជាមួយ​គ្នា​នេះ Frangipani Living Art Sky Bar  ក៏​មាន​អាង​ទឹក​មួយ អនុញ្ញាត​ឲ្យ​មិត្ត​យុវវ័យ​អាច មុជ​បណ្ដើរ​ ម៉ាស្សា​បណ្ដើរ និង​​ញ៉ាំ​ស្រា​​បណ្ដើរ គយគន់​ទេសភាព​បណ្ដើរ ​យ៉ាង​មាន​ក្ដី​សុខ​ផង​ដែរ​។

 

 

 

ក្រៅ ​ពី​មាន​បរិយាកាស ស្អាត​ បែប​រ៉ូមែនទិច​​​​នៅ​ពេល​រាត្រី​ហើយ  Frangipani Living Art  ក៏​មាន​សេវា​ជា​ច្រើន រួម​មាន​ សណ្ឋាគារ ភោជនីយដ្ឋាន ជា​ពិសេស​នៅ​ទីនោះ​ក៏​មាន​ អាហារ​ពិសេស​មួយ​បែប​ឈ្មោះ​ថា   Grill Lamb Chap  តម្លៃ​២១ ដុល្លារ និង​ស្រា​ក្រឡុក​ឈ្មោះ​ថា Blue Magarita ។

 

៤​សាកលវិទ្យាល័យ​​​​ល្បី​​​​ៗ​នៅ​ភ្នំពេញ​​​​មួយ​ឆ្នាំ​បង់​រាប់​ពាន់​ដុល្លារ​ទើប​រៀន​បាន​

 

 

Frangipani Living Art Sky Bar ចាប់​បើក​ពី​ម៉ោង​៤​ល្ងាច​រហូត​យប់​ជ្រៅ មាន​ទីតាំង​ស្ថិត​នៅ​ខាង​លិច ផ្សារទួលទំពូង​ ផ្ទះ​លេខ​១៥ ផ្លូវ ១២៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទាក់ទង​ទូរសព្ទ​លេខ  023 223 320។

 

សុខាភិបាលបាត់ដំបង ឆ្លើយ​តប​ករណីស្ទើ​រមួយ​ភូមិ​ឆ្លង​ជំងឺ​អេដស៍​

Eclipse Sky Bar កន្លែង​​​កម្សាន្ត​​លើ​វេហា​ដ៏​​រ៉ូមែនទិក​​កណ្ដាល​ភ្នំពេញ

បាក់ខែង​កន្លែង​ហួស​ពី​ការ​កម្សាន្ត​ និង​ញ៉ាំ​អាហារ

អត្ថបទ កង ចាន់​បញ្ញា

អត្ថបទថ្មី