​​​ទៅ​ចូល​ឆ្នាំ​កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រូវ​មាត់​ ​​​ត្រឡន​តនក្រៀម​ កង្កែប​បោកអាំង​

  • 2015-04-08 18:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដែល​ប្រជាជន​ខ្មែរ​​​​សម្រុក​​ចេញ​​ពី​ភ្នំពេញ​ ទៅ​ជួប​ជុំ​គ្រួសារ ឬ​ដើរ​​កម្សាន្ត​​ក្នុង​ឱកាស​ចូល​ឆ្នាំ​​​តាម​ខេត្ត​នានា​ កាន់​តែ​ខើច​ជិត​ដល់​មែន​​ទែន​​ហើយ​។  តាម​ផ្លូវ​មេ​ចរាចរណ៍​សំខាន់​​ៗ សុទ្ធ​តែ​មាន​នំ​ចំណី​​លក់​ជា​ហូរហែ​​ មិន​ថា​រដូវណា​​ ​ដូច​រដូវ​ណា​។​ បើ​ថា​ផ្លូវ​ជាតិ​លេខ​ពីរ​ឆ្ពោះ​ទៅ​ខេត្ត តាកែវ ​ដែល​មាន​​ ​រមណីយដ្ឋាន​​ទន្លេ​បាទី​និង​​សួន​សត្វ​ភ្នំ​តា​ម៉ៅ វិញ ​​​ម្ហូប ​​ចំណីចំណុក​ មួយ​ចំនួន​​មាន​​ជា​​ប្រចាំ​​ពិសេស ​​ ជ្រក់​ពង​អង្ក្រង​​ ត្នោត ​និង​កង្កែប​បោក​ថ្មី​ៗ​ អាំង​ចោល​ក្លិប​ឈ្ងុយ​​​ អ្នក​ដំណើរ​បើក​កាត់​ហើយ​​បើ​​​​មិន​ឈប់​ទិញ​ ក៏​​​ទាក់​ភ្នែក​នឹង​តូប​​កង្កែប​បោក​​ ជា​ជួរ​​​អែប​​​ផ្លូវ​​នេះ​ដែរ​​។​ ត្រឡនតន​ហាល​​​ក្រៀមៗ​​អាំង​​ក្ដៅៗ​រឹត​តែ​ត្រូវ​មាត់​ជាមួយ​ត្នោត​​ជូរ​បំបៅ​​ដាក់​ចុះ​ពី​ដើម​ថ្មីៗ​​​ នៅ​​ក្រោម​ដំបូង​តូប​​​សម្រាប់​អ្នក​​ដំណើរ​សម្រាក​លម្ហែ​​​។

 

បង្កង​​​​ខេត្ត​តាកែវ​ ល្បីមួយ​ស្រុក​ខ្មែរ​​​អ្នក​ ភ្នំពេញ អ្នក​ខេត្ត​ណា​ក៏​មិន​រំលង​បើ​ទៅ​ដល់​

ត្នោត ពុះ​រួច​​ ១០​គ្រាប់​​តម្លៃ៣​​ទៅ​៥​ពាន់​​រៀល​​

 

 

កង្កែប​បោក​មួយ​ចង្កាក់​ប្រមាណ​៣​ពាន់​រៀល

 

 

ត្រឡនតន​​​ក្រៀម​ មួយ​​ដុំ​​៥​ពាន់​រៀល

 

 

 

ទឹក​ត្នោត​ជូរ​​បំបៅ​ពី​ដើម​ច្រក​ជា​ដប​១​លីត្រ​​​ប្រមាណ ​​​១៥០០​​រៀល

 

 

តូប​សម្រាប់​អ្នក​ដំណើរ​សម្រាក​​ និង​ញ៉ាំ​

 

 

 

 

ពស់ព្រលិត កាន់​ស្រៀវ​ដៃ ​មុខ​ម្ហូប​មួយ​បែប​របស់​ប្រជាជន​ខ្មែរ

អត្ថបទថ្មី