ពស់ព្រលិត កាន់​ស្រៀវ​ដៃ ​មុខ​ម្ហូប​មួយ​បែប​របស់​ប្រជាជន​ខ្មែរ

  • 2015-01-15 14:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពស់ព្រលិត​ ​មួយ​គីឡូ​ក្រាម​ ​​ចន្លោះ​ពី ​​៦​ពាន់​ទៅ​៨​ពាន់​រៀល​ឬ​លើស​ហ្នឹង​តិចតួច

 

ថ្វី​បើ​អ្នក​ខ្លះ​​គ្រាន់​តែ​ឃើញ​ក៏​ខ្លាច តែ​​ពស់​ព្រលិត​ ​នេះ​ឯង​​​ជា​ប្រភេទ​ពស់​​​ធាត់​សម្បូរ​សាច់ ​គ្មាន​​ពិស ​ស្លូត​ មិន​ចេះចឹក​ មិន​ចេះ​ខាំ ប៉ុន្តែ​ប្រជាជន​ខ្មែរ​មួយ​ភាគ​ធំ​ ក៏​និយម​​​យក​វា​ទៅ​​ចម្អិន​​ជា​មុខ​ម្ហូប​យ៉ាង​មាន​ឱជារស​​ទៀត​ផង​។

 

 

នៅ​រដូវ​ទឹក​បឹង​បួរ​ចាប់​ស្រក​នេះ ក៏​ជា​រដូវ​​សម្បូរ​ពស់​​ព្រលិត​​​នៅ​តាម​ផ្សារ​ដែរ។ ​​​បុរស​អ្នក​លក់​ត្រី​ និង​​ មាន​ទាំង​​ពស់​​ព្រលិត​​​ផង​លើ​ថាស​ដែក​ធំ​​មួយ​នៅ ផ្សារ​ស្ទឹង​មានជ័យ​ថា​ ​ពស់​ព្រលិត​លក់​ដាច់​គួរ​សម​ដែរ។ ​​ពស់​ទាំង​នេះ គាត់​ទិញ​ពី​​ប្រជា​នេសាទ​​ខ្មែរ​នៅ​ ឃុំ​វិហារ​សួគ៌​​ខេត្ត​កណ្ដាល​​មក និង​​លក់​អាច​បាន​ថ្លៃ​មួយ​គីឡូ​ក្រាម​ ​​ពី​៦​ពាន់​ទៅ​៨​ពាន់​រៀល​ ឬ​លើស​ហ្នឹង​តិច​តួច​​។​

 

 

លោក​ថា​​​ជា​ទូទៅ ពស់​ទាំង​នេះ វា​ត្រូវ​នឹង​ម្ហូប​ដូច​ជា​ពន្លាត់​ស្បែក​ចេញ​រួច​​ស្ងោរ​ជ្រក់​ច្របាច់​ក្រូច​​ឆ្មា ពិសេស​គឺ​ចិញ្ច្រាំ​​​ឆា​គ្រឿង​​តែ​ម្ដង។ ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​គួរ​សម ហើយ​ឱជារស​វិញ​គ្រាន់​បើ​​ដែរ ​បើបាន​​​ភ្លក់​ហើយ​ ញ៉ាម​ជាប់​មាត់​។

 

 

លោក បូ វ៉ាន់ ​វ័យ​​ក្បែរ​៣០​ឆ្នាំ ​អ្នក​ស្រុក​​មក​ពី​ខេត្ត​ តាកែវ ថា​​ លោក​ធ្លាប់​ឃើញ​ម្ដាយ​លោក​ទិញ​ពស់​ព្រលិត​​​ធ្វើ​ម្ហូប​តាំង​ពី​លោក​នៅ​ក្មេង​ម៉្លេះ។ «​​អ្ហូ! កាល​ពី​ក្មេង​​​ទៅ​ផ្សារ​ជាមួយ​ម៉ែ គេ​ដោត​ច្រឡាស​ទាំង​​​​ច្រឡាស ថ្ងៃ​ខ្លះ​​វា​រួច​វារ ​​​​រវីមរវាម​​​​​​។ ម៉ែ​ខ្ញុំ​ឧស្សាហ៍​​​ទិញ​ណាស់ ខ្ញុំ​ហូប​វា​តាំង​ពី​តូច​»៕

 

អាន​អត្ថបទ៖ ​បង្កង​​​​ខេត្ត​តាកែវ​ ល្បីមួយ​ស្រុក​ខ្មែរ​​​អ្នក​ ភ្នំពេញ អ្នក​ខេត្ត​ណា​ក៏​មិន​រំលង​បើ​ទៅ​ដល់​

អាន​អត្ថបទ៖ នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!

 

 

 

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​ រូប​ភាព​៖ ថត​ដោយ​ទូរសព្ទ​ដៃ