​​មី​​ក្រហម​​ពិសេស​បង្កប់​​​ប្រហិត​​​​​ស្នូល​ ​​ទាំង​ឆ្ងាញ់​ទាំង​ជួយ​សុខភាព​​​​រសជាតិ​​​ថ្មី​​ប្លែក​មាត់​ ​​​

  • 2015-03-24 15:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​ផុត​​ទ្វា​កញ្ចក់​​ទៅ​​​ដល់​ក្នុង ​តន្ត្រី​​​​កំពុង​លាន់​​​​​រងំ​​​តិចៗ​​ ​ពេញ​​បរិវេណ​​ហាង​ដណ្ដប់​ដោយ​​​ចំហាយ​ត្រជាក់​ល្មម​ពី​​ម៉ាស៊ីន​ត្រជាក់ និង​​គ្រប​​ក្រាល​ដោយ​​​អំពូល​ ពន្លឺ​​​លឿង​ចាស់​​ចាំង​ស្រទន់​​រឹម​ៗ​ពីលើ​។

 

អតិថិជន​គ្រប​វ័យ​ទាំង​ខ្មែរ​ បរទេស ដែល​​មក​ដល់​ហាង​ ក្រហម (​Kramhom Noodle Bar) ​នេះ ភាគ​ច្រើន​​មុខ​តែ​​​តម្រង់​រក​ឈុត​​​ល្បី​​​ផុត​​លេខ​​​ប្រចាំ​ហាង ​​និង​ជា​ការ​​កែច្នៃ​​ប្លែក​​ដំបូង​​​​របស់​កូន​ខ្មែរ​មិន​ចម្លង​ពី​នរណា​​ គឺ​ មី​ក្រហម​ពិសេស​ Signature Krahom Noodle Soup ជំនួយ​សុខភាព​។

 

 

អ្នក​ប្រហែល​ជា​ធ្លាប់​​ទទួល​ទាន​​ញឹក​ញាប់​​​ឬ​ម្ដង​ម្កាល នូវ​មីស៊ុប​​ មី​ទាញ ​ធម្មតា​​តាម​​ហាង​នានា។ ប៉ុន្តែ​​​​ មីក្រហម​ស៊ុប​​​ពិសេស ​ដែល​មិន​​ធ្លាប់​​មាន​ទាល់​តែ​សោះ​នោះ​ មុខ​តែ​​ទាក់​ទាញ​ចិត្ត​លោក​អ្នក​មិន​ខាន​ទេ​​​។ ​សរសៃ​មី​សំប៉ែត​ៗ​ ទន់​ល្មើយ​ពណ៌​ក្រហម​ លាយ​ឡំ​ជាមួយ​បន្លែ​ស្ពៃ​​ខ្ចី​ៗ ដុំ​ប្រហិត​​​​ស្រោប​គ្រឿង​ពិសេស ចំណិត​ពង​មាន់​​ចម្អិន​ឲ្យ​ឆ្អិន​ត្រឹម​៧០​ទៅ​៨០​ភាគ​រយ​​ទន់ៗ​​ ត្រូវ​បាន​​តម្រៀប​​​​ក្នុង​ចាន​ស៊ុប​ក្ដៅ​​ហុយៗ​​​ចោល​ក្លិប​ឈ្ងុយឈ្ងប់​​​។

 

គ្រាន់​តែ​​យក​ចង្កឹះ​ចាប់​សរសៃ​មី​ដាក់​ចូល​​មាត់ គឺ​មាន​អារម្មណ៍​ថា​ទន់ ​បង្កប់​​​​រសជាតិ​ឆ្ងាញ់​ប្លែក​ មិន​ដូច​មី​ដែល​ធ្លាប់​ញ៉ាំ​កន្លង​មក​សោះ។ សាច់​ផុយ​​ល្មម ត្រូវ​នឹង​ទឹក​ស៊ុប​​មិន​ប្រៃ មិន​សាប មិន​ផ្អែម តែ​ញ៉ាំ​មួយ​ស្លាប​ព្រា​ហើយ ទ្រាំ​មិន​​ញ៉ាំ​មួយ​​​ស្លាប​ព្រា​ទៀត​មិន​បាន។ ​ឯ​ដុំ​ប្រហិត​វិញ​​​ធំ​មែន​ ហើយ​ប្លែក​នោះ​គឺ​​មាន​បង្កប់​ស្នូល​បន្លែ​គ្រឿង​​និង​ម្រេច​ខ្ចី​មួយៗ​​ បង្ហើរ​ក្លិន​​ប្រហើរ​។

 

 

ក្រហម​ស៊ុប​ពិសេស ល្បី​​ប្រចាំ​ហាង ក្រហម បណ្ដោយ​ផ្លូវ​៣២២

​តាម​​អ្វី​ដែល​ Sabay ចុះ​អង្កេត ​និង ​សាក​សួរ​​ទៅ​អ្នក​គ្រប់​គ្រង​ប្រចាំ​ហាង​ក្រហម​​គឺ​ថា មីក្រហម​​ មិន​ត្រឹម​តែ​​សំរឹទ្ធិសម្រាំង​​ឲ្យ​លេច​ឡើង​នូវ​រសជាតិ​​ពិសេស​ប្លែក​គេ​ទេ តែ​​​​ក៏​ផ្ដោត​សំខាន់​លើ​សុខភាព​​អ្នក​ញាំ ជា​អាទិភាព​​​។  មីក្រហម​ពិសេស បាន​ធ្វើ​ឡើង​ដោយ​​គិតគូរ​ពី​ ឱជារស​ឯក​​ ​គុណភាព និង​សុវត្ថិភាព​​ហូប​ចុក ​ចំ​ពេល​ដែល​​​​​ទីផ្សារ​​​​ចំណី​អាហារ​កំពុង​គំរាមកំហែង​​ដោយ​​​ សារធាតុ​គីមី​ គ្មាន​​ស្បើយ។​

 

​បុគ្គលិក​ហាង​ថា រសជាតិ​​​ សោភ័ណភាព​ ​​​គុណភាព​ ​​និង​សេវា​កម្ម ​មីក្រហម​ពិសេស​ នៅ​ហាង​ ក្រហម​​ កំពុង​ទទួល​ការ​គាំទ្រ​ពី យុវវ័យ និង​អតិថិជន​គ្រប់​វ័យ​ មិន​ថា​បរទេស ខ្មែរ​នោះ​ទេ​​​​។  ក្រៅ​ពី​ទទួល​យក​រសជាតិ​​​ដែល​ច្នៃ​ចេញ​​ពី​កូន​ខ្មែរ អតិថិជន​ ក៏​នឹង​អាច​នឹង​ជួប​ជុំ​ ជជែក​គ្នា​លេង​ ជា​លក្ខណៈ​ឯកជន គ្រួសារ​ និង​មិត្តភ័ក្ដិ​ ក្នុង​ហាង ​ដែល​​មាន​បរិយាកាស​​​​ស្ងប់ស្ងាត់ រ៉ូម៉ែន​ទិក​​ និង​​​​តុប​តែង​​បែប​ពេញ​និយម​។  ​​

 

 

 

សរសៃ​មី​ផលិត​ថ្មីៗ​​

ខុស​​​ពី​ហាង​ៗ​​នានា​​ដែល​ប្រើ​មីដុំ​​​ទិញ​ធូរ​ថ្លៃ​ស្រាប់​ៗ មីក្រហម​​ គឺ​​ធ្វើ​​​ថ្មីៗ​ភ្លាម​ៗ​​​​​ដោយ​ដៃ​តែ​ម្ដង​​។ ​​គ្រឿង​ផ្សំ​​គឺ​ជ្រើស​រើស​​ពិសេស ​​​​ដូច​ជា​​ម្សៅ​​​​ប្រភេទ​​លេខ​​១​​នាំ​ពី​បទេស កិន​​លាយ​ជា​មួយ​​​​គ្រឿង​ផ្សំ​បែប​ធម្មជាតិ​ រួម​នឹង​​មើម​​បន្លែ​​​​​​​​ម្យ៉ាង​​ពណ៌​ឈាម​ជ្រូក​ខ្ចី​​​​​ដែល​សម្បូរ​​​កាក​សរសៃ និង​សារធាតុ​​​​​សរីរាង្គ ​ជំនួយ​​ដល់​សុខភាព​អ្នក​ញ៉ាំ​ ដូច​ជា​ បង្កើន​​អុកស៊ីហ្សែន​​ ​ជំរុញ​​​ចលនា​ឈាម​រត់ និង​រំលាយ​អាហារ។ ​ពេល​កិន​​ចេញ​ជា​សរសៃ​ៗ មី​​​មាន​សណ្ឋាន​ទន់​ស្វិត​ និង​ពណ៌​ក្រហម​ស្វាយ​ តែ​មិន​មែន​ជា​ពណ៌​​​​ចេញ​​ពី​ការ​ដាក់​​ពណ៌​ទេ គឺ​​ពណ៌​ធម្មជាតិ​​​ចេញ​​ពី​​​មើម​បន្លែ​កិន​លាយ​ម្សៅ​តែ​ម្ដង។

 

ចុង​ភៅ​កំពុង​ធ្វើ​មី​​ដែល​ កិន​ឡាយ​ពី​ម្សៅ គ្រឿង និង​មើម​បន្លែពណ៌ស្វាយ

 

ទឹក​ស៊ុប​ ​​

 

​បន្លែ​​ប្រើ​​​ក្នុង​ស៊ុប​ គឺ​​​យក​​​​តែ​​​​បន្លែ​​​ថ្មី​ៗ​ស្រស់​ ​ដាំ​ដុះ​បែប​​​ធម្មជាតិ​។ ​សាច់​គោ និង​មាន់ យក​តែ​​សាច់​ល្អ​ ផុយ​ឆ្ងាញ់​ ​​​ធ្វើ​​​ឲ្យ​​ទឹក​ស៊ុប​​មិន​​ទ្រលាន់ មិន​ខ្លាញ់ ញាំ​មិន​ណាយ។

 

ប្រហិត​ខ្ចប់​គ្រឿង​ពិសេស​​ ​​

 

​​មិន​ខុស​ពី​​សរសៃ​មី និង​ទឹក​ស៊ុប​ទេ ប្រហិត​ ក៏​​ត្រូវ​បាន​ចុង​ភៅ​ប្រចាំ​ហាង ​​ធ្វើ​​​ដោយ​ផ្ទាល់​ដៃ។ ​​​សាច់​គោ​ត្រូវ​បាន​កិន​​​ជាមួយ​គ្រឿង​​ទេស​​​ មុន​នឹង​យក​ទៅ​​ខ្ចប់​​​​​ម្រេច​​​ខ្ចី​និង ​បន្លែ​ គ្រឿងគ្រៅ ​​​ចិញ្ច្រាំ​ចូល​គ្នា​ដាក់​ចម្អិន​​​​​​។​

 

ប្រហិត​ បង្កប់​ស្នូល​ពិសេស

ហាង​ក្រហម បើក​​បម្រើ​​ប្រិយមិត្ត​ពី​ម៉ោង ៧:៣០​​ព្រឹក​ដល់ ១០​យប់​។ ចង់​ដឹង​ថា​ មី​ពិសេស ​ប្រចាំ​ត្រកូល​​​​​របស់​​ហាង ​ក្រហម​​​​ មាន​អ្វី​ប្លែក​ ជាប់​មាត់​​​បែប​ណា​​​នោះ អាច​សាក​ជាមួយ​គ្នា​នៅ​ផ្ទះ​លេខ​​ ២០៤ZA ផ្លូវ​៣២២​​ សង្កាត់​​បឹង​កេងកង​១​​ គឺ​​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ​ពី​ចំណុច​កែង​រវាង​ផ្លូវ​ ៣២២​​ជាមួយ​ ផ្លូវ​ត្រសក់​ផ្អែម។ បើ​ចុះ​ពី​ផ្លូវនរោត្តម អ្នក​ត្រូវ​មក​​ត្រង់​តាម​ផ្លូវ៣២២ (ទល់មុខសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា) រហូត​ជិត​ដល់​ផ្លូវ​ ត្រសក់​ផ្អែម រួច​សំគាល់​មើល​ស្ដាំ​ដៃ។

 

នៅ​ពេល​​ព្រឹក​​​លោក​អ្នក​​​នឹង​ទទួល​បាន​ការ​បញ្ចុះ​​​​​តម្លៃ​រហូត​​​​៣០​% និង​​​​ ១៥​%​សម្រាប់​ថ្ងៃ​ត្រង់​ និង ល្ងាច។ តោះ​! ចាំ​អី​ទៀត ទៅ​ភ្លក់​ មីក្រហម​ ពិសេស​ទាំង​អស់​គ្នា!

 

អាច​​ចូល​​​ទៅ​កាន់​​វេបសាយ​ហាង​ ក្រហម ដើម្បី​​មើល​មុខ​ម្ហូប​ពិសេស​ៗ​​ សូម​​ ចុច​ត្រង់​នេះ...! ឬ ទាក់ទង​ហាង ក្រហម តាម​ទូរសព្ទ​លេខ ០២៣ ៦៩៩ ៧២២២។

 

អាន​អត្ថបទ៖ នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

អត្ថបទថ្មី