មក​ស្គាល់​ហាង​ថ្មី​ដេគ័រ​សុទ្ធ​តែ​ឈើ ម្ហូប​វិញ​ឆ្ងាញ់​កប់ ​ហើយ​អត់​ប្រើ​ប៊ីចេងទៀត

  • 2017-02-26 05:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បរិយាកាស​ប្លែក ព្រោះ​ដេគ័រ​ប្រើ​សុទ្ធ​តែ​ឈើ
  • មាន​បន្ទប់​ឯកជន​សម្រាប់​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ
  • ដេគ័រ​ញាក់​សាច់​មែន តែ​តម្លៃ​ធានា​ម៉ា​សមរម្យ
  • សំខាន់ ម្ហូប​ឆ្ងាញ់ តែ​មិន​ប្រើ​ប៊ីចេង

គ្រាន់​តែ​ឈាន​ជើង​ចូល​ដល់​ក្នុង​ហាង​ភ្លាម មិន​ដឹង​អារម្មណ៍​ថា «Wow» មក​ពី​ណា​ទេ ព្រោះ​អី​ភ្ញាក់​ផ្អើល​នឹង​ការ​ដេគ័រ​ប្លែក​ខុស​ពី​ចូល​ហាង​ផ្សេងៗ​ដាច់​ប៉ិត​តែ​ម៉ង។ បន្ទះ​ឈើ​ស្អាត​រលោងៗ​បិទ​គ្រប់​កន្លែង​ពេញ​ផ្ទៃ​ហាង​ទាំង​មូល រាប់​តាំង​ពី​ច្រក​ទ្វារ ជញ្ជាំង ពិដាន រហូត​ដល់​កាំ​ជណ្ដើរ ខណៈ​តុ កៅអី ក៏​ប្រើ​ឈើ​ជាមួយ​នឹង​ការ​រចនា​បែប​សិល្បៈ តែ​សាមញ្ញ បង្កើត​ជា​បរិយាកាស​ថ្មី​ប្លែក ពេល​ចូល​ញ៉ាំ​អី។ នេះ​មិន​ទាន់​រៀបរាប់​ពី​សេវា​ទទួល​ភ្ញៀវ​រាក់ទាក់​យក​ចិត្ត​ទុក​ដាក់​លើ​ភ្ញៀវ​ផង។

ទិដ្ឋភាព​អម​ដោយ​បរិយាកាស​មិន​ចាញ់​ហាង​ក្រៅ​ប្រទេស​មួយ​នេះ មាន​នៅ​ភោជនីយដ្ឋាន និងកាហ្វេ ស៊ីស្តូន ចាំងសិន (SeaStone Junction – Restaurant & Café) ដែល​ទើប​នឹង​បើក​សម្ពោធ​ថ្មី​ក្ដៅៗ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

លោក គួច ឡាយហុក នាយក​គ្រប់គ្រង SeaStone Junction ប្រាប់ Sabay ក្នុង​ឱកាស​សម្ពោធ​ហាង​ថា ការ​ដេគ័រ​ប្រើ​ឈើ​បែប​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ចូល​មក​ញ៉ាំ​អាហារ​មាន​អារម្មណ៍​ដូច​នៅ​កន្លែង​ធម្មជាតិ ត្រូវ​នឹង​អាហារ​ឆ្ងាញ់ៗ។ ហាង​ក៏​មាន​បន្ទប់​សម្រាប់​លក្ខណៈ​ឯកជន​ដែរ​សម្រាប់​គ្រួសារ និង​មិត្តភ័ក្ដិ។

លក្ខណៈ​ពិសេស​នៅ​ហាង​មួយ​នេះ គឺ​អាហារ​ឆ្ងាញ់​គ្មាន​ប្រើ​ប៊ីចេង​ល្អ​សម្រាប់​សុខភាព អនាម័យ និង​តម្លៃ​សមរម្យ បើ​ទោះ​ហាង​វិនិយោគ​លើ​ការ​ប្រើ​ឈើ​ដេគ័រ និង​សម្ភារៈ​ផ្សេងៗ​អស់​រាប់​សិប​ម៉ឺន​ដុល្លារ​ក៏​ដោយ។

លោក គួច ឡាយហុក នាយក​គ្រប់គ្រង SeaStone Junction

"ចំណុច​ពិសេស​ហាង គឺ​អាហារ​មិន​ប្រើ​ប៊ីចេង តែ​ឆ្ងាញ់ និង​អនាម័យ ហើយ​យើង​ផ្ដោត​លើ​អាហារ​អាស៊ី។ តម្លៃ​វិញ ចាប់​ពី ២,៥ ដុល្លារ​ឡើង​ទៅ គឺ​សមរម្យ​ដូច​គេ​ដូច​ឯង"។ នេះ​ជា​បញ្ជាក់​យ៉ាង​ខ្លី​របស់​អ្នក​គ្រប់គ្រង​វ័យ​ក្មេង និង​ជា​និស្សិត​ឆ្នាំ​ទី​២ កំពុង​សិក្សា​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី រូប​នេះ។

SeaStone Junction មាន​បម្រើ​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច ចាប់​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១០ យប់ ព្រម​ទាំង​ទទួល​រៀបចំ​កម្មវិធី​ជប់លៀង ខួប​កំណើត និង​កម្មវិធី​សិក្ខាសាលា កិច្ច​ប្រជុំ​ផង​ដែរ។

SeaStone Junction មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​១២៣ ផ្លូវ​២៥៧ កែង​ផ្លូវ​២១៨ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួលគោក ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 647 3535 ឬ​ចូល​ផេក SeaStone Junction

កុំ​ភ្លេច​មក​សាក​ល្បង​រសជាតិ​ថ្មី​ណា៎ !

ទិដ្ឋភាពសម្ពោធហាងកាលពីថ្ងៃសុក្រ ទី២៤ កុម្ភៈ ៖

អត្ថបទ៖ លី សុផាត

អត្ថបទថ្មី