នោះ! រឿងរ៉ាវឈ្លោះគ្នា Messi និង Enrique លេចចេញហើយ
- 2015-01-08 16:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! រឿងរ៉ាវឈ្លោះគ្នា Messi និង Enrique លេចចេញហើយ
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុម Barcelona លោក Luis Enrique បានប្រាប់ទៅគណៈកម្មការក្រុមថាលោក និងកីឡាករ Lionel Messi មិនអាចធ្វើការជាមួយគ្នាទៀតបានទេ ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនោះ ក៏កំពុងពិចារណាពីអនាគតរបស់ខ្លួនដែរ។ នេះបើតាមគេហទំព័រ Goal ចុះផ្សាយ។
ចំពោះរឿងលោក Enrique និង Messi នេះដែរ កាសែត Marca របស់អេស្ប៉ាញក៏បានបញ្ចេញឱ្យដឹងដែរថា ទំនាក់ទំនងរវាងពួកគេទាំងពីរនាក់នេះ គឺពិតជាប្រេះឆាមែន តាំងពីមុនពេលក្លិបបណ្ដេញលោក Andoni Zubizarreta ដែលជាប្រធានខាងទិញដូរកីឡាករទៅទៀត។
កាសែតខាងលើក៏បានសរសេរទៀតថា រឿងរ៉ាវកើតឡើងនៅអំឡុងពេលហ្វឹកហាត់មុនប្រកួតជាមួយ Real Sociedad។ ពោលគឺលោក Enrique មិនឱ្យ Messi ទាត់បាល់ហ្វ្រីឃីតនោះទេ ខណៈដែល Messi មិនដឹងថាខ្លួនមានកំហុសអី ហើយបន្ទាប់មកពួកគេក៏បានដើរចេញពីទីលាន ប៉ុន្តែរឿងនេះមិនបញ្ចប់ត្រឹមនេះទេ។ ពេលដល់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ Messi ក៏បានស្ដីបន្ទោសចំពោះការសម្រេចចិត្តរបស់លោក Enrique ទៀតហើយជម្លោះក៏កើតមានឡើង។ ពេលនោះ ពួកគេតាំងពីរនាក់ចាប់ផ្ដើមតឹងសរសៃកដាក់គ្នា ប៉ុន្តែបាន Neymar ជាអ្នកសម្របសម្រួល ទើបស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញ។
យ៉ាងណាមិញ នេះគ្រាន់តែជាការចុះផ្សាយរបស់កាសែតដែលនៅជិតស្និទ្ធនឹងក្លិប Barcelona តែប៉ុណ្ណោះ មិនទាន់មានអ្វីជាផ្លូវការនៅឡើយទេ។ ចាំមើល តើ Messi និងអ្នកចាត់ការរបស់គេមានអ្វីប្រតិកម្មចំពោះរឿងនេះដែរ?
ចុចអាន៖ ចេញតម្លៃខ្លួន Messi និង Ronaldo ហើយតើ!!
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ Goal , 101greatgoals