នី មុន្នីនាថ ឆ្វាក់រឿងខ្មោចដើមឆ្នាំ ២០១៥
- 2015-01-09 22:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នី មុន្នីនាថ ឆ្វាក់រឿងខ្មោចដើមឆ្នាំ ២០១៥
ចន្លោះមិនឃើញ
នី មុន្នីនាថ និយាយថា ដើមឆ្នាំ ២០១៥ នេះ នាងហាក់មានហុងស៊ុយខ្ពស់នឹងការថតរឿងខ្មោច។ ការនិយាយនេះ ខណៈកញ្ញាទើបទទួលតួឯករឿងខ្មោចជាថ្មីទៀតក្នុងខ្សែភាពយន្ត "ខ្មោចទឹក" របស់ផលិតកម្ម មហាហង្ស ដែលក្រុងពាលី ព្រឹកមិញ។
តារាសម្ដែង និង ជាតារាម៉ូដែល នី មុន្នីនាថ និយាយថា៖ "ដូចជាឆ្វាក់នឹងតួអង្គខ្មោចម៉េចទេបង ដើមឆ្នាំនេះ។ ៤ ទៅ ៥ រឿងហើយត្រូវលងបន្លាចគេ"។
នី មុន្នីនាថ ក្នុងពិធីក្រុងពាលីរឿង ខ្មោចទឹក ព្រឹកមិញ
កញ្ញាប្រាប់ពីមូលហេតុនាំឱ្យស៊ីបានតែតួអង្គខ្មោចដើមឆ្នាំ ២០១៥ អាចមកពីផលិតករគិតថា ខ្លួន ស័ក្ដិសម ក៏ដូចជាសម្ដែងសមក្នុងតួអង្គប្រភេទនេះ ទើបខ្លួនចេះតែមានទីផ្សារក្នុងខ្សែភាពយន្តប្រភេទខាងលើ។
បើទោះជាមានទីផ្សារខ្ពស់ផ្នែកតួឯកខ្មោចក្ដី តារាសម្ដែងទើបបញ្ចប់រឿងអាស្រូវជាមួយអតីតតារាសម្ដែង លោក កែវ កុសល មិនបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្តអ្វីទេ។ នាងថែមទាំងសប្បាយរីករាយនៅពេលខ្លួនមានទីផ្សារខ្ពស់ខាងផ្នែកភាពយន្ត។
តារាសម្ដែងទស្សនិកជនដាក់រហ័សនាមជាតារាទឹកភ្នែកបន្ថែមទៀតថា ការទទួលបានតួឯកអ្វីក៏ដោយមិនសំខាន់ទេសម្រាប់នាង។ អ្វីដែលសំខាន់ គឺកញ្ញាចង់សម្ដែងដោយធ្វើយ៉ាងណាឱ្យទស្សនិកជនចាប់អារម្មណ៍ជាជាងទទួលតួឯក ដោយមានការរិះគន់ពីមហាជន។
“សម្រាប់ខ្ញុំ តួអ្វីក៏ខ្ញុំសម្ដែងដែរ មិនចាំបាច់ទាល់តែបានតួឯកទេ។ រឿងសំខាន់យើងសម្ដែងហ្នឹងគេទទួលយកបានឬអត់"។ កញ្ញា នី មុន្នីនាថ បន្ថែម។
ក្រៅតែពីទទួលបានតួឯកក្នុងរឿង "ខ្មោចទឹក" ជាមួយ កញ្ញា ភិន សុដាលីស និង លោក ភឹម តារាវិបុល នាង នី មុន្នីនាថ កំពុងតែថតរឿង "កំលោះស្រុកស្រែ ញ៉ែក្រមុំឡប់" ជិតនឹងបញ្ចប់ការថតក្នុងពេលឆាប់ៗខាងមុខ។ ថ្មីៗនាងទើបមានរឿងអាស្រូវជាយូរឆ្នាំជាមួយអតីតតារាសម្ដែង លោក កែវ កុសល បន្ទាប់ពីលោក ភ្ជាប់ពាក្យត្រៀមចូលរោងការជាមួយនារីផ្សេង៕
http://youtu.be/k0ALaWXvS3I
អានអត្ថបទបន្ត៖ អ៊ិន សុភិន ថា តម្រូវការទីផ្សារខានមិនបានទើបឱ្យកូនស្រី
អានអត្ថបទបន្ត៖ ស្ទីលថតប្លែកៗ ១១ សន្លឹកពី អែនឌី និង តារាស្រីល្បីៗ យ៉ាង
អានអត្ថបទបន្ត៖ សម្រស់ នី មុន្នីនាថ ថ្ងៃខួបកំណើត ប៉ុណ្ណឹងចាត់ទុកថា ស្អាតហើយឬនៅ?
អត្ថបទ៖ អ៊ីង សុឡា