Jung Woo-sung បដិសេធ​​​រឿង​​ទាក់ទង ​ស្ត្រី​​ខ្ទង់​​៣០​​ឆ្នាំ​

  • 2015-01-09 22:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន Koreatimesus ​​រាយការណ៍កាល​ពីម្សិលមិញ​ថា តារា​សម្ដែង​កូរ៉េ​ខាងត្បូង Jung Woo-sung បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា លោក​ទាក់ទង​ជាមួយ​​ស្ត្រី​សញ្ជាតិ​កូរ៉េ​-អាមេរិក​ វ័យ​ខ្ទង់​៣០ឆ្នាំ​​ម្នាក់។

 

 

លោក Jung ត្រូវ​គេ​មើល​ឃើញ បាន​ចាប់​ផ្ដើម​ទាក់ទង​​ជាមួយ​ស្ត្រី​ម្នាក់ ដែល​លោក​​ជួប ខណៈ​​ពេល​ជួបជុំ​ជាមួយ​មិត្តភ័ក្តិ​ជិត​មួយ​ឆ្នាំ​មុន។

 

ប្រភព​មិន​បាន​ដក​ស្រង់​​សម្ដី​តារា​រូប​នេះ​ទេ តែក្រោយ​លេចឮ​ព័ត៌មាន​ដ៏​រសើប​នេះ Red Brick House ដែល​ភ្នាក់ងារ​របស់​លោក បាន​ប្រាប់​គេហទំព័រ​សរសេរជាភាសាកូរ៉េ​​ Star News នៅ​ថ្ងៃ​​សុក្រ​នេះ​ថា វាជា​រឿង​មិន​ពិត។

 

អ្នកនាំពាក្យ​ម្នាក់​និយាយ​ថា "Jung តែង​ចេញ​ទៅ​ក្រៅ និង​ជួប​មិត្តភ័ក្ដិ​ជា​ញឹកញាប់។ យើង​គិត​ថា នេះ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំប៉ុណ្ណោះ"។

ក្នុង​ឆ្នាំ​២០១១ តារា​វ័យ​៤១​ឆ្នាំ កើត​ក្នុង​ទីក្រុង​សេអ៊ូល​រូប​នេះ​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ​តារា​សម្ដែង​ស្រីម្នាក់​ឈ្មោះ Lee Ji-ah  តែ​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈដ៏​ពេល​ខ្លី បន្ទាប់​ពី​មាន​ការ​បរិហារ​ថា នាង Lee បាន​រៀបការ​ជាមួយ​តារា K-Pop Seo Taiji ហើយ​នោះ។ ​

 

តារាដែល​​ចូល​សិល្បៈ​ តាំង​ពី​ឆ្នាំ​១៩៩៤ Jung កំពុង​​សម្ដែង​ក្នុង​រឿង “Don’t Forget Me” ដែល​នឹង​ចាក់​បញ្ចាំង នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ៕

 

 

រូបភាព​ ១ ​សន្លឹក​ឲ្យ​​ Selena Gomez ​​​រង​ការ​​រិះគន់​នៅ​អារ៉ាប់​រួម

៣សន្លឹក​បង្ហាញ​ថា Miley Cyrus ប្រើ​គ្រឿងញៀន

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Koreatimesus

អត្ថបទថ្មី