ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

  • 2015-01-10 16:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កូន​ខ្មែរ DirexPlay បាន​បង្កើត​ហ្គេម​ថ្មី​មួយ​ឈ្មោះ​ថា​ Chasing Zombies ដែល​គ្រោង​នឹង​ដាក់​ឲ្យ​លេង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ធំៗ​ ដូច​ជា​ Android , iOS និង Windows Phone។

 

 

 

លោក​ ឈួម​ ពិសិដ្ឋ​ អ្នក​ដឹក​នាំ​បង្កើត​ហ្គេម​បាន​ឲ្យ​ដឹង​ថា Chasing Zombies ជា​ប្រភេទ​ហ្គេម​ជិះ​កង់​ដេញ​តាម​បុកខ្មោច Zombies ដើម្បី​យក​ស្ករ​គ្រាប់​ដែល Zombies បាន​លួច។

 

លោក​បន្ត​ទៀត​ថា​ ហ្គេម​ថ្មី​នេះ​កំពុង​តែ​រៀប​ចំ​ ហើយ​នឹង​គ្រោង​ឲ្យ​ប្រិយមិត្ត​និយម​ហ្គេម​ស្នាដៃ​កូន​ខ្មែរទាញយក​​​លេង​ក្នុង​ត្រី​មាសទី ១ ​ដើម​ឆ្នាំ ២០១៥ នេះ។

 

លោក​ ឈួម​ ពិសិដ្ឋ បាន​បន្ថែម​ថា នេះ​ជា​ស្នា​ដៃ​បន្ទាប់​ពី​ហ្គេម​ សុក និង សៅ ដែល​ធ្លាប់​ដាក់​ឲ្យ​លេង​លើ​ Android និង Windows Phone កន្លង​ទៅ​ចំណែក​លើ iOS គ្រោង​នឹង​ចេញ​រួម​នឹង​ហ្គេម​ Chasing Zombies ផង​ដែរ។

 

http://youtu.be/eI2To5BAMSo

 

ចុច​អាន៖ ហ្គេម​ខ្មែរ ​សុក និង សៅ​មាន​លើ​ Windows Phone Store ហើយ​

 

ចុច​អាន៖ ហ្គេម​ខ្មែរ​ “​សុក និង​សៅ”​ គ្រាន់​តែ​ឮ​ឈ្មោះ​​ក៏​បង្កប់​អត្តសញ្ញាណ​ជាតិ​ដែរ​

 

ចុច​អាន៖ ហ្គេមខ្មែរ សុក​ និង​ សៅ​អាច​លេង​លើ​ Android ហើយ

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី