នារី​​ចាស់​ជាង​គេ​​ទាំង​៥រូប​​ ដែល​រស់​បាន​យូរ​បំផុត​ក្នុង​លោក

  • 2015-01-11 14:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​តែង​ឆ្ងល់​ថា ធ្វើ​យ៉ាង​ណា​ទើប​អាច​រស់​បាន​យូរ ហើយ​អ្វី​ទៅ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​រស់​បាន​ជាង​១០០​ឆ្នាំ​។ ដោយ​ឡែក​ លោក​យាយ​៥​នាក់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​នារី​រស់​បាន​យូរ​បំផុត​ដែល​បាន​កើត​តាំង​ពី​​ឆ្នាំ​១៨០០ មក​ម្ល៉េះ​។   លោក​យាយ​ទាំង​៥​​នាក់​​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​ធំៗ​របស់​ពិភពលោក​ជា​ច្រើន ដូច​ជា សង្គ្រាម​លោក​ទាំង​២​លើក សង្គ្រាម​ត្រជាក់ ការ​រីក​ចម្រើន​នៃ​យន្តហោះ ការ​បង្កើត​ទូរទស្សន៍​ជា​លើក​ដំបូង និង​បន្ទាប់​មក​គឺ​ការ​លូត​លាស់​នៃ​ប្រព័ន្ធ​អ៊ីនធើណិត​។   អាថ៌កំបាំង​ដែល​លោក​យាយ​ទាំង​៥​​​បាន​បង្ហើប​ពី​វិធី​​រស់​បាន​យូរ​បែប​នេះ គឺ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​ជីវិត​ឲ្យ​សកម្ម ហាត់​ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ដែល​អ្នក​ចូល​ចិត្ត​ឲ្យ​បាន​ទៀង​ទាត់​។ ខាង​ក្រោម​នេះ គឺ​ជា​ព័ត៌មាន​ខ្លះ​ៗ​ទាក់​ទង​នឹង​លោក​យាយ​ទាំង​៥​រូប ដែល​រស់​បាន​យូរ​ជាង​គេ​​លើ​ពិភពលោក៖

 

លោក​យាយ​ Susannah Mushatt Jones វ័យ​១១៥ឆ្នាំ មក​ពី​សហរដ្ឋអាមេរិក​ (កើត​នៅ​ថ្ងៃ​ទី៦ កក្កដា ១៨៩៩)  

 

   

លោក​យាយ ​Misao Okawa មក​ពី​ជប៉ុន បាន​ស្លាប់​ក្នុង​ព្រះ​ជន្ម១១៦​ឆ្នាំ គឺ​ជា​នារី​ចំណាស់​បំផុត​ដែល​រស់​បាន​យូរ​ជាង​គេ (​កើត​នៅ​ថ្ងៃ​ទី៥ មីនា ១៨៩៨)  

 

   

លោក​យាយ ​Gertrude Weaver វ័យ​១១៦​ឆ្នាំ គឺ​ជា​មនុស្ស​ចាស់​ជាង​គេ​ទី​ពីរ​ក្នុង​លោក និង​ជា​មនុស្ស​ចាស់​បំផុត​នៅ​អាមេរិក (កើត​នៅ​ថ្ងៃ​ទី​៤ កក្កដា ១៨៩៨)  

   

លោក​​យាយ ​Emma Morano វ័យ​១១៥​ឆ្នាំ មក​ពី​អ៊ីតាលី គឺ​ជា​មនុស្ស​ចាស់​បំផុត​នៅ​អឺរ៉ុប (កើត​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ១៨៩៩)  

   

លោក​យាយ​ Jeralean Talley មក​ពី​សហរដ្ឋអាមេរិក (​កើត​នៅ​ថ្ងៃ​ទី​២៣ ឧសភា ១៨៩៩)  

 

តើ​មិត្ត​អ្នក​អាន​ធ្លាប់​បាន​អនុវត្ត​ចំណុច​ណា​មួយ​ដែល​លោក​យាយ​ខាង​លើ​បាន​រៀប​រាប់​ដែរ​ឬ​អត់​?   ចុច​អាន បុរស​ស្មោះ​ស្នេហ៍ អូស​​រទេះ​ជូន​សង្សារ​ដើរ​លេង​ពេញ​ប្រទេស​ចិន

 

ដោយ៖ សុគន្ធី ប្រភព​៖ boredpanda

អត្ថបទថ្មី