Mercedes-Benz ចេញគំរូរថយន្តគ្មានមនុស្សបើកបរ ប្រើអ៊ីដ្រូហ្សែន
- 2015-01-10 19:17:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes-Benz ចេញគំរូរថយន្តគ្មានមនុស្សបើកបរ ប្រើអ៊ីដ្រូហ្សែន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mercedes-Benz បានចេញគំរូរថយន្តគ្មានមនុស្សបើកបរយ៉ាងទំនើប ដោយចង្កៀងមុខនិងក្រោយបំពាក់ដោយភ្លើង LED អាចប្ដូរពណ៌បាន។
គំរូរថយន្តដែលបង្កើតដោយក្រុមហ៊ុនអាល្លឺម៉ង់មួយនេះមានឈ្មោះ Mercedes-Benz F 015។ F 015 ជាគំរូរថយន្តគ្មានមនុស្សបើកមានកៅអី ៤ ដែលអាចបង្វែរទិសដៅទៅមុខទៅក្រោយបាន។ ចំណែកឯភ្លើងចង្កៀងមុខនិងក្រោយ ជាប្រភេទភ្លើង LED ដែលអាចប្តូរពណ៌ផ្សេងៗទៅតាមបែបបទនៃការបើកបរ (ចេញភ្លើងខៀវពេលរថយន្តបើកដោយខ្លួនឯង ហើយភ្លើងពណ៌សពេលមានមនុស្សបើក)។
សម្ភារៈភាគច្រើនដែលបំពាក់ F 015 គឺផលិតចេញពីសារធាតុកាបូន ដើម្បីបន្ថយទម្ងន់រថយន្ត (ជាក់ស្តែងធុងប្រេងរបស់ F 015 គឺផលិតចេញពីសារធាតុកាបូន Fiber)។ ផ្ទៃខាងក្នុងរថយន្តមួយចំនួនធំបំពាក់ទៅដោយ Touchscreen និង Sensor សម្រាប់ចាប់យករាល់ការបញ្ជាជាកាយវិការណាមួយ (ដូចជាប្រើដៃឬភ្នែកជាដើម)។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Mercedes-Benz។
លើសពីនេះ អ្នកជំនាញរបស់ក្រុមហ៊ុនរថយន្តខាងលើបានឲ្យដឹងទៀតថា គំរូ F 015 នឹងដំណើរដោយថាមពលអ៊ីដ្រូហ្សែន ជាថាមពលមួយដែលនឹងត្រូវបានប្រើប្រាស់នាពេលអនាគត។
គំរូម៉ូដែលដ៏ទំនើបមួយនេះត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ CES ទីក្រុង Las Vegas ដែលបានចប់ជាស្ថាពរកាលពីម្សិលមិញ តែខាងក្រុមហ៊ុនពុំបានបញ្ជាក់ទេថា តើរថយន្តមួយនេះនឹងចរាចរណ៍លើទីផ្សារជាផ្លូវការនៅពេលណានោះទេ៕
អាន៖ ផ្នែកខាងក្នុងរថយន្តលំនៅឋានតម្លៃ ២លានដុល្លារ អស្ចារ្យដូចសណ្ឋាគារផ្កាយប្រាំ!
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ itechfuture