ចេញ​Concept រថយន្ត​/យន្តហោះ ថ្មី ​អេម​អស់​ទាស់ ចេញ​Concept រថយន្ត​/យន្តហោះ ថ្មី ​អេម​អស់​ទាស់
  • 2015-07-31 14:44:50

Concept រថយន្ត​ដែល​អាច​មាន​សមត្ថភាព​ពិសេស ឌីហ្សាញ​ឡូយ ​​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ហើយ​ថែម​ទាំង​ អាច​ហោះ​បាន​មាន​ឈ្មោះ​ថា ​TF-X™​។ ​ស្ថាប័ន​ស្ថាបនិក​របស់​អាមេរិក ​​Terrafugia បញ្ជាក់​ថា គំនិត​ថ្មី​នេះ ​គឺ​មាន​គោលដៅ​ច្បាស់​លាស់​ដើម្បី​ជំរុញ​​ឲ្យ​សុវត្ថិភាព​ចរាចរណ៍​កាន់​តែ​ប្រសើរ​ឡើង ការ​ប្រើប្រាស់​យាន្ត​ជំនិះ​ផ្ទាល់​ខ្លួន​កាន់​តែ​សម្បូរ​បែប ​និង​សាមញ្ញ​ងាយ​ស្រួល​ប្រើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​នា​ពេល​អនាគត។

រថយន្ត​ទំនើប​ និង​ថ្លៃ​បំផុត​ទាំង​ ១០ ​ក្នុង​លោក​បច្ចុប្បន្ន រថយន្ត​ទំនើប​ និង​ថ្លៃ​បំផុត​ទាំង​ ១០ ​ក្នុង​លោក​បច្ចុប្បន្ន
  • 2015-05-03 17:23:34

រថយន្ត​ថ្លៃៗ ​និង​ទំនើប​កប់​ស៊េរី​ជា​​អ្វី​ដែល​អភិជន​ និង​តារា​ល្បីៗ​តែង​ចង់​បាន​ដើម្បី​សម្ញែង​ពី​ភាព​ហ៊ឺហា​​​ឲ្យ​​​​សម​​ទៅ​នឹង​​វណ្ណៈ និង​ភាព​ល្បី​ល្បាញ​របស់​ខ្លួន។ ​ខាងក្រោម​ជា​រូបភាព​សង្ខេប​​ល្បឿន​បើក​លឿន​បំផុត ​កម្លាំង​ស្ទុះ ​កម្លាំង​សេះ ​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន និង​តម្លៃ​​របស់​រថយន្ត​ទំនើប​​​​បំផុត​ទាំង​ ​១០ ​ក្នុង​លោក​បច្ចុប្បន្ន​​​ ​​ដែល​រចនា​ឡើង​ដោយ​លោក​ Mark Dressekie ​​ប្រធាន​​ក្រុមហ៊ុន​លក់​រថយន្ត​ Woodstock Motors ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដុង ​ចក្រភព​អង់គ្លេស។ ព័ត៌មាន​នេះ​លម្អិត​សម​ល្មម​ឲ្យ​ប្រិយមិត្ត​ពិចារណា​ថា ​ហេតុ​អ្វី​រថយន្ត​ទាំង​នេះ​ថ្លៃ​កប់​ពពក​បែប​នេះ។

Toyota Prius ​ជាប់​លេខ​៣​និង​លេខ​៤​ ក្នុង​ចំណោម​រថយន្ត​ Hybrid ល្អ​ទាំង​១០​ Toyota Prius ​ជាប់​លេខ​៣​និង​លេខ​៤​ ក្នុង​ចំណោម​រថយន្ត​ Hybrid ល្អ​ទាំ...
  • 2015-01-15 14:00:52

ដោយ​សារ​​តម្លៃ​ប្រេង​សាំង​នា​ពេល​បច្ចុប្បន្ន​​នៅ​តែ​​​​មាន​តម្លៃ​ថ្លៃ​​​ ទើប​មនុស្ស​​ជា​ច្រើន​ងាក​មក​ប្រើ​រថយន្ត​ប្រភេទ Hybrid (រថយន្ត​កូន​កាត់​-​ប្រើ​សាំង​ក៏​បាន​ប្រើ​​អគ្គិសនី​ក៏​បាន) ព្រោះ​វា​ជួយ​សន្សំ​សំចៃ​ថវិកា​បាន​មួយ​ផ្នែក​ធំ​។ ខាង​ក្រោម​នេះ​ជា​ម៉ាក​រថយន្ត​ប្រភេទ Hybrid ល្អ​ៗ​​ទាំង​១០​ ដែល​អ្នក​គួរ​ទិញ​យក​មក​ប្រើ​  ហើយ​ក្នុង​ចំណោម​នោះ Toyota Prius​ ដល់​ទៅ​ពីរ​ម៉ូដែល​ជាប់​លេខ​​បី​ ​និង​លេខ​បួន​ (ការ​​ចាត់​ចំណាត់​ថ្នាក់​ដោយ​សារព័ត៌មាន​​រថយន្ត Autonotebook)៖