Mercedes-Benz F 015 ទំនើប​ដល់​ម្ល៉ឹង នរណា​ឃើញ​ក៏​​ចង់​ជិះ​​!

  • 2015-03-21 19:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មករា​កន្លង​ទៅ ​​ក្រុមហ៊ុន Mercedes-Benz បាន​បញ្ចេញ​គំរូ​រថយន្ត​គ្មាន​មនុស្ស​បើក​​ដ៏​អស្ចារ្យ​មួយ​ ឈ្មោះ Mercedes-Benz F 015 ដែល​បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា​ទំនើប​ៗ​គ្មាន​គូរ​ប្រៀប​។ នៅ​ពេល​នេះ ប្រិយមិត្ត​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​លក្ខណៈ​ពិសេស​​​មួយ​ចំនួន​ នៅ​ក្នុង​រថយន្ត​គ្មាន​មនុស្ស​បើក Mercedes-Benz F 015 តាម​រយៈ​វីដេអូ​ខាង​ក្រោម៖

 

 

-ភ្លើង​មុខ​ និង​ក្រោយ​របស់ Mercedes-Benz F 015 ប្រភេទ​ភ្លើង LED ដែល​អាច​ផ្លាស់​ប្តូរ​ពណ៌ និង​បញ្ចេញ​អក្សរ​ Slow ឬ Stop ​ទៅ​តាម​បែប​បទ​នៃ​ការ​បើកបរ។

 

-Mercedes-Benz F 015 ក៏​មាន​ប្រព័ន្ធ Sensor ដែល​អាច​ចាប់​បាន ​ពេល​មាន​អ្នក​ដំណើរ​ថ្មើរ​ជើង​នៅ​ខាង​មុខ​។ ​ -ផ្នែក​ខាង​ក្នុង​រថយន្ត​ធំ​ទូលាយ​ បំពាក់​ដោយ​ឈើ​ប្រណិត​ មាន​កៅអី​អង្គុយ​ចំនួន​៤ រី​ឯ​ជញ្ជាំង​រថយន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ Touchscreen និង Sensor យ៉ាង​ទំនើប​ ដែល​អាច​ឱ្យ​អ្នក​ដំណើរ​នៅ​ខាង​ក្នុង​ បញ្ជា​រថយន្ត​និង​មុខងារ​ផ្សេង​ៗ ​ដោយ​ប្រើ​កាយ​វិការ​ ឬ​ចុច​ដោយ​ផ្ទាល់​លើ​ Screen ក៏​បាន​។

 

-Mercedes-Benz F 015 ក៏​មាន​ចង្កូត ​និង​ឈ្នាន់​ហ្វ្រាំង​ដូច​ឡាន​ទូទៅ​ ដែល​អាច​ឱ្យ​​អ្នក​ដំណើរ​បើកបរ​ដោយ​ផ្ទាល់​បាន​៕

 

វីដេអូ៖ 

 

https://www.youtube.com/watch?v=EhQlzJr26TY

 

https://www.youtube.com/watch?v=lqPfKt50zBI

 

 

 

 

 

 

 

អាន៖ Mercedes-Benz ចេញ​គំរូ​រថយន្ត​គ្មាន​មនុស្ស​​បើក​​​បរ ​​ប្រើអ៊ីដ្រូហ្សែន​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ cnetnytimes

អត្ថបទពេញនិយម