ចេញ​Concept រថយន្ត​/យន្តហោះ ថ្មី ​អេម​អស់​ទាស់

  • 2015-07-31 14:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Concept រថយន្ត​ដែល​អាច​មាន​សមត្ថភាព​ពិសេស ឌីហ្សាញ​ឡូយ ​​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ហើយ​ថែម​ទាំង​ អាច​ហោះ​បាន​មាន​ឈ្មោះ​ថា ​TF-X™​។ ​ស្ថាប័ន​ស្ថាបនិក​របស់​អាមេរិក ​​Terrafugia បញ្ជាក់​ថា គំនិត​ថ្មី​នេះ ​គឺ​មាន​គោលដៅ​ច្បាស់​លាស់​ដើម្បី​ជំរុញ​​ឲ្យ​សុវត្ថិភាព​ចរាចរណ៍​កាន់​តែ​ប្រសើរ​ឡើង ការ​ប្រើប្រាស់​យាន្ត​ជំនិះ​ផ្ទាល់​ខ្លួន​កាន់​តែ​សម្បូរ​បែប ​និង​សាមញ្ញ​ងាយ​ស្រួល​ប្រើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​នា​ពេល​អនាគត។

 

Terrafugia បញ្ជាក់​ថា ​​TF-X™​​ ​អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​បណ្ដា​រថយន្ត​ស៊េរី​ទំនើប​នា​ពេល​បច្ចុប្បន្ន​​មួយ​ចំនួន ​គ្រាន់​តែ​តួលេខ​ច្បាស់​លាស់​អត់​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ។

 

បើ​តាម​ការ​រំពឹង​ទុក ​ផលិតកម្ម​​TF-X™​ នឹង​ប្រើ​ពេល​​ចន្លោះ​ពី ៨ ទៅ ១២​ឆ្នាំ​ ដើម្បី​​ឲ្យ​រថយន្ត​ទំនើប ​កូន​កាត់​យន្តហោះ​លេច​ចេញ​ជា​រូបរាង​ឡើង។ ម្យ៉ាង​ទៀត​ក្រុមហ៊ុន​Terrafugia ក៏​បើក​ទទួល​ប្រាក់​កក់​​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដែរ។

 

មុខងារ​​ពិសេសៗ​មួយ​ចំនួន​របស់​​TF-X™​៖ -ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ -ម៉ាស៊ីន(សេះ)៖ ៣០០ -ល្បឿន៖ ៣២០គម/ម៉ោង​ -ចម្ងាយ៖ អាច​ធ្វើ​ដំណើរ​បាន ​៥០០គម -កៅអី៖ ៤ និង​ស្លាប​សងខាង -មិន​ចាំបាច់​រត់​លើ​ផ្លូវ​Runway ពេល​ចង់​ហោះ -ការ​ហោះហើរ គ្រប់គ្រង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​ហោះហើរ​អូតូ ​ដោយ​គ្រាន់​តែ​ចុច/បញ្ជា​ទី​គោលដៅ​ដែល​ចង់​ទៅ -ចុះចត៖ ​ដោយ​ស្វ័យ​ប្រវត្តិ -ប្រែ​ក្រឡា​ពី​រថយន្ត ​ទៅ​ជា​យន្តហោះ ​ត្រូវការ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ -តម្លៃ៖ ​អត់​ទាន់​បញ្ជាក់​

 

វីដេអូ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​​​TF-X™​៖

 

 

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖  terrafugia

អត្ថបទពេញនិយម