Rav4 ២០១៦ ប្ដូរ​រូបរាង ​ព្រម​ទាំង​បំពាក់​មុខងារ Hybrid ទៀត

  • 2015-11-09 16:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តូយ៉ូតា​អះអាង​ថា ខ្លួន​សម្រេច​បន្ថែម​ជម្រើស​ដល់​អតិថិជន​របស់​ឲ្យ​បាន​កាន់​តែ​សម្បូរ​បែប​​ចំពោះ​ម៉ូដែល​រថយន្ត​​​​ស៊ី​សាំង​តិច (Hybrid) ដោយ​បំពាក់​មុខងារ​នេះ លើRav4 ស៊េរី​ថ្មី ២០១៦ និង​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី។

 

បន្ថែម​ពី​លើ​ម៉ូដែល​Hybrid ដែល​តូយ៉ូតា​ចេញ​លក់​លើ​ទីផ្សារ​ហើយ​មាន​ដូចជា Camry, Avalon, Highlander និង​ស៊េរី​Prius ជា​ច្រើន​ម៉ាក​នោះ Rav4 អាច​នឹង​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ ព្រោះ​តម្លៃ​រថយន្ត​ប្រភេទ​ទេសចរណ៍​SUV នេះ ក្រុមហ៊ុន​បញ្ជាក់​ថា តម្លៃ​(ចេញ​ពី​រោងចក្រ) ទាប​ជាង​ពពួក​Hybrid ឯទៀត គឺ​ចាប់​ពី ២៩ ០០០ដុល្លារ​អាមេរិក​ឡើង​ទៅ។

 

Rav4 Hybrid មាន​ពីរ​ជម្រើស​គឺ ប្រភេទ XLE និង LTD។ ដោយ​ឡែក​Rav4 ស៊េរី​២០១៦ ក៏​មាន​ស៊េរី​ដែល​មិន​មាន​មុខងារ Hybrid ដែរ​គឺ LE (តម្លៃ​រោងចក្រ) ចាប់​ពី ២៤ ០០០ដុល្លារ ​និង LTD ខ្ទង់​ប្រហែល​ជា​ជាង ៣៤ ០០០ដុល្លារ។

 

 

 

មុខ​ងារ​លំអិត Sabay នឹង​ជម្រាប​ជូន​នា​ពេល​បន្ទាប់។

 

 

ម៉េច​ដែរ ​រូបរាង និង​មុខងារ​ថ្មី​ប៉ុណ្ណឹង ចាប់​អារម្មណ៍​អត់?

 

ដោយ៖​ ខ្លាឃ្មុំតូច ប្រភព៖ autoblog

អត្ថបទពេញនិយម