Scooter​​មួយ​ចំនួន​នៅ​ឥណ្ឌូណេស៊ី ​រាង​ដូច​នៅ​ខ្មែរ​​ដែរ​ ​តែ​​​ខ្លះ​ឈ្មោះ​​​​ផ្សេង​

  • 2015-04-30 19:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Scooter ​នៅ​តែ​ជា​ប្រភេទ​ម៉ូតូ​​ពេញ​ដោយ​ប្រជាប្រិយភាព​ពី​សំណាក់​យុវវ័យ ​មិន​ថា​នៅ​កម្ពុជា ​និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត ​​ដូចជា​ ឥណ្ឌូណេស៊ី​ជា​ដើម។ ​ម៉ូតូ​លេខ​អូតូ ​នៅ​តែ​​អោបក្រសោប​ចំណែក​ទីផ្សារ​មួយ​ភាគធំ​បើ​ធៀប​ទៅ​នឹង​ប្រភេទ​ម៉ូតូ ធំ ​(ប្រើអាំប៊្រីយ៉ា) ​និង​​ចង្កឹះ​លេខ ​ព្រោះ​​​ប្រទេស​នេះ​មាន​​របាយ​ប្រជាជន​សរុប​មិន​តិច​ជាង ២៥០លាននាក់​ទេ​។

 

​ប្រជាជន​មិន​តិច​ជាង ២០លាន​នាក់​ក្នុង​ក្រុង​ ចាតាកា​តែ​​ឯង​ ​ក្រៅ​យានយន្ត​ទំនើបៗ​ធ្វើ​ដំណើរ​​តាម​ដង​វិថី​នានា​ ​ណែនណាន់​តាន់តាប់ ​​​ម៉ូតូ Scooter ​នៅ​តែ​ដើរ​តួសំខាន់​​ជា​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ ​មិន​ថា​សម្រាប់​​ប្រជាជន​កម្រិត​ជីវភាព​​ថ្នាក់​​ក្រោម ឬ​​កណ្ដាល​ ​​មិន​មាន​លទ្ធភាព​ទិញ​រថយន្ត ឬ​​សម្រាប់​អ្នក​ចង់​គេច​ចេញ​ពី​ការ​កក​ស្ទះ។

 

ថ្វី​ត្បិត​តែ​​ទាំង​រូបរាង ​និង​​ភាគច្រើន​ជា​ផលិតផល​របស់​​​ក្រុមហ៊ុន​Honda ឬ ​​Yamaha ​​ប៉ុន្តែ​ម៉ូតូ​មួយ​ចំនួន​មាន​ឈ្មោះ​មិន​ដូច​នៅ​ទីផ្សារ​កម្ពុជា​ទេ។ ​តើ​ ​ប្រភេទ​ម៉ូតូ​ដែល​អង្រួន​ទីផ្សារ​កម្ពុជា​ដូចជា ​Click, ​iCon, ​Scoopy, ​Fino.... នៅ​ឥណ្ឌូណេស៊ី​ឈ្មោះ​អី?

 

១. Honda Vario ​នៅ​ខ្មែរ Honda Click

២. Honda BEAT (​ដូច​គ្នា)

៣. Scoopy (​ដូច​គ្នា)

៤. Yamaha X RIDE នៅ​ខ្មែរ​ឈ្មោះ Yamaha  TTX

៥. Yamaha FINO ​(ដូចគ្នា)

៦. Yamaha Mio​(ដូចគ្នា)

 

ក្រៅ​ពី​ម៉ូតូ​លេខ​អូតូ ប៉ុន្មាន​ម៉ូដែល​ខាង​លើ​នេះ ​ម៉ូតូ​ធន់ធំ ​កម្លាំង​ម៉ាស៊ីន ១៥០សេសេ ​FZ ​ក៏​មាន​ឈ្មោះ​ដូច​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​រូបរាង ​ផ្នែក​ខាងក្រោយ​ខុស​គ្នា​បន្តិច។

 

ម៉ូតូ​ធំ ​Yamaha FZ

 

 

ដោយ៖ ខ្លាឃ្មុំតូច

អត្ថបទពេញនិយម