Yamaha R1 ​០១២ មួយ​ទឹក​ពី​អាមេរិក បញ្ឈរ​លក់​មួយ​គ្រឿង​ជាង ១ម៉ឺន​ដុល្លារ

  • 2015-12-10 17:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ធំស៊េរី R1  ​មួយ​ទឹក ២គ្រឿង កម្លាំង​ម៉ាស៊ីន ១០០០សេសេ របស់​យ៉ាម៉ាហា​ ដែល​នាំ​ចូល​ពី​អាមេរិក កំពុង​បញ្ឈរ​លក់​នៅ​ហាង SR_Motorcycle មាន​តម្លៃ ១១ ០០០​ដុល្លារ

 

មូលហេតុ​ក្នុង​ការ​នាំ​ម៉ូតូ​មួយ​ទឹក​តម្លៃ ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង​មក​បញ្ឈរ​លក់​ លោក​សំរេច ម្ចាស់ SR_Motorcycle បញ្ជាក់​ដូច្នេះ​ថា "R1 ពេញ​និយម​ក្នុង​ចំណោម​ស៊េរី​ម៉ូតូ​ធំ”។

 

 

តម្លៃ​របស់​ R1 ពីរ​គ្រឿង ពណ៌​ខ្មៅ និង​ទឹកប៊ិច ស៊េរី ២០១២​ខាង​លើ​មិនមែន​ជា​ម៉ូតូ​ថ្លៃ​បំផុត​ប្រចាំ​ហាង​ទេ។ ថៅកែ​ដដែល​នេះ​អះអាង​ថា ក្រៅ​ពី​R1 ពពួក​Ducati មាន​ប្រជាប្រិយភាព​មិន​ចាញ់​គ្នា​ទេ សម្រាប់​អ្នក​និយម​ម៉ូតូ​ធំ។ លោក​ថា "២ថ្ងៃ​ទៀត Ducati Panigale Sតម្លៃ ១៧ ០០០​នឹង​មក​ដល់​ហាង​ហើយ”។ បន្ត​ថា ​នៅ​ហាង​លោក ម៉ូតូ​ធំ​មាន​តម្លៃ​ចន្លោះ​ពី ២ពាន់ ទៅ ២ម៉ឺន​ដុល្លារ ហើយ​​ក្នុង​មួយ​ខែ​ៗ​ហាង​លោក​​​លក់​​ម៉ូតូ​ធំ តម្លៃ​ចាប់​ពី ១ម៉ឺន​ដុល្លារ​ឡើង​​បាន​ចន្លោះ​ពី ១ ទៅ ៣គ្រឿង។

 

ព័ត៌មាន​ជុំវិញ​តម្លៃ និង​ការ​នាំចូល​ម៉ូតូ​ធំ​ពី​បរទេស អ្នក​អាច​សាកសួរ​បន្ថែម​បាន​តាមរយៈ​ទូរសព្ទ​លេខ 096 2222 733ឬ 076 2222 333។

 

 

រូបថត៖ ហាង​ SR_Motorcycle ដោយ៖ ខ្លាឃ្មុំតូច

អត្ថបទពេញនិយម