ព្រឹត្តិការណ៍ចម្អិនគាវញ៉ាំដើម្បីទទួលបានរង្វាន់
- 2015-01-13 00:18:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ចម្អិនគាវញ៉ាំដើម្បីទទួលបានរង្វាន់
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០១៥ កំពូលអ្នកគុននិយមទាំង ៨ បក្សដែលមានកម្រិតចាប់ពី Level 10 ឡើងទៅហើយចូលបក្សរួចអាចចូលរួមកម្សាន្តជាមួយនឹងព្រឹត្តិការណ៍ញាំគាវ ដើម្បីបង្កើនកម្រិត Level និងសម្ភារៈប្រយុទ្ធដែលមានអនុភាពខ្លាំងៗយ៉ាងច្រើនសន្ធឹកសន្ធាប់។
អាន៖ ៤ ថ្ងៃទៀត អត្តពលិកកម្ពុជាហោះទៅដណ្ដើមពានអន្តរជាតិ MATIC នៅចិនហើយ
ដើម្បីធ្វើចេញជាគាវបាន អ្នកកម្សាន្តតម្រូវឲ្យមាន ម្សៅនំគាវ Dumpling Flour ចំនួន ១ និងគ្រឿងផ្សំសម្រាប់ធ្វើគាវ Dumpling Stuffing ចំនួន ៥ ដែលគ្រឿងផ្សំនំគាវ Dumpling Stuffing នេះ កំពូលអ្នកប្រយុទ្ធអាចទទួលបានពីការដាំដើមឈើ បេសកកម្ម Sky Door ដំណើរឆ្ពោះទៅកាន់ភ្នំ Liang Shan និងបំពេញបេសកកម្មបក្សប្រចាំថ្ងៃជាដើម ខណៈម្សៅសម្រាប់ធ្វើគាវ Dumpling Flour ប្រិយមិត្តអាចរកបានពី Imperial Street។
កំពូលអ្នកប្រយុទ្ធទាំង ៨ បក្សនឹងទទួលបានបទពិសោធន៍ចំនួន ១៨០.០០០ Experience និងរង្វាន់មួយចំនួនផ្សេងទៀត ខណៈនំទី ២០ ទី ៤០ ទី ៦០ និងផ្ដល់បទពិសោធន៍បន្ថែមចំនួន ១៥០.០០០ រួមទាំងរង្វាន់មួយក្នុងចំណោមរង្វាន់ខាងក្រោមនេះ៖
កាន់តែពិសេសជាងនេះទៅទៀតនោះ នៅពេលដែលកំពូលអ្នកគុណនិយមគ្រប់រូបពិសានំគាវដល់ចំនួនកំណត់មួយដែលពុំអាចទទួលបានបទពិសោធន៍បន្ថែម នោះបទពិសោធន៍(Experience) ចំនួន ៣០.០០០.០០០ នឹងត្រូវបានបន្ថែមទៅតួអង្គប្រយុទ្ធរបស់អ្នករួមទាំងរង្វាន់មួយក្នុងចំណោមរង្វាន់ក្នុងតារាងខាងក្រោមនេះ៖
អត្ថបទ៖ ភីឆាយ