ជិតដល់ថ្ងៃឡើងជ្រញ់ កីឡាករ AK កម្ពុជាបន្តការហ្វឹកហាត់កាន់តែខ្លាំង
- 2015-01-13 21:39:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃឡើងជ្រញ់ កីឡាករ AK កម្ពុជាបន្តការហ្វឹកហាត់កាន់តែខ្លាំង
ចន្លោះមិនឃើញ
គិតមកដល់ថ្ងៃនេះ នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតប្រជែងសមត្ថភាពកីឡាអេឡិចត្រូនិកអន្តរជាតិដ៏កក្រើកប្រចាំឆ្នាំ MATIC 2015 នឹងមកដល់ហើយ។ ក្នុងពេលនេះកីឡាករតំណាងកម្ពុជាទាំង ៣ ក្រុម Secret, NeverCare និង MD កំពុងញាប់ដៃញាប់ជើងក្នុងការធ្វើសមប្រយុទ្ធ រួមទាំងស្វែងរកយុទ្ធសាស្ត្រថ្មីៗជាច្រើនទៀត ដើម្បីត្រៀមទុកបំបាក់គូប្រកួតអន្តរជាតិដទៃទៀតនៅថ្ងៃទី ១៧ និង ១៨ ខែមករា ឆ្នាំ ២០១៥ ខាងមុខនេះ។
អំឡុងពេលនៃការធ្វើសមប្រយុទ្ធនេះ ក្រុមនីមួយៗបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកតិចនិក និងយុទ្ធសាស្ត្រថ្មីៗ ក៏ដូចជាយកយុទ្ធសាស្ត្រគូប្រកួតមកពិសោធន៍រួចត្រិះរិះពិចារណាស្វែងរកភាពខ្លាំង និងភាពខ្សោយរបស់គូប្រកួត ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីមកបំបែក ហើយយកចំណុចខ្សោយរបស់ពួកគេមកធ្វើជាបទពិសោធន៍សម្រាប់ក្រុមមិនគួរធ្វើតាម។
អាន៖ ជើងខ្លាំង AK កម្ពុជា ប្តេជ្ញានាំពានអន្តរជាតិ MATIC 2015 ជូនជាតិ
មិនត្រឹមតែយល់ស្គាល់ពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់គូប្រកួតទេ អត្តពលិក E-Sports ជម្រើសជាតិកម្ពុជាទាំង ៣ ក្រុមថែមទាំងបានស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនផងដែរ ដែលជាឱកាសល្អសម្រាប់កីឡាករទាំង ៣ ក្រុមកែប្រែនូវចំណុចខ្វះខាតមុនថ្ងៃប្រកួតមកដល់។
សម្រាប់ការហ្វឹកហាត់របស់កីឡាករ AK Online តំណាងកម្ពុជា Sabay បានសហការជាមួយហាងអ៊ីនធឺណិត The Arena ដោយបានរៀបចំកន្លែង និងប្រព័ន្ធកុំព្យូទ័រយ៉ាងល្អប្រណិតសម្រាប់កីឡាករ E-Sports កម្ពុជាទាំង ៣ ក្រុម Secret, NeverCare និង MD ក្នុងការធ្វើសមប្រយុទ្ធស្វែងរកយុទ្ធសាស្ត្រថ្មីៗ និងបង្កើនថ្វីដៃប្រយុទ្ធដើម្បីបង្កភាពភ្ញាក់ផ្អើលនៅលើឆាកប្រកួតអន្តរជាតិ MATIC 2015 ដោយឥតគិតថ្លៃផងដែរ។
ចុចទីនេះ ដើម្បីតាមដានព័ត៌មាន MATIC 2015៕
អត្ថបទ៖ ភីឆាយ