តើ​កីឡា​មួយ​ប្រភេទ​ចូល​ជា​វិញ្ញាសា ស៊ីហ្គេម​ ២០២៣ ដោយ​របៀប​ណា? តើ​កីឡា​មួយ​ប្រភេទ​ចូល​ជា​វិញ្ញាសា ស៊ីហ្គេម​ ២០២៣ ដោយ​របៀប​ណា?
  • 2015-01-23 15:53:02

ប្រទេស​មួយ​ដែល​​​ទទួល​​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ឈ្នះ​មេដាយ​​តាម​លទ្ធផល​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​កត្តា​នេះ​អាស្រ័យ​លើ​ប្រភេទ​កីឡា​ដែល​ម្ចាស់​ផ្ទះ​​ដាក់​បញ្ចូល​ជា​វិញ្ញាសា​ដើម្បី​ងាយ​ស្រួល​ឈ្នះ​មេដាយ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ម្សិល​មិញ​ស្តី​ពី​ជយលាភី​ជើង​ឯក​របស់​ក្រុម​កីឡា​អេឡិចត្រូនិកកម្ពុជា​​ពី​ព្រឹត្តិការណ៍ E-Sports អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន។​​

ជី សិលា៖ ជ័យជម្នះ​របស់ Secret ធ្វើ​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់​ពី​សាមគ្គីភាព​របស់​កម្ពុជា ជី សិលា៖ ជ័យជម្នះ​របស់ Secret ធ្វើ​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់​ពី​ស...
  • 2015-01-22 22:31:30

ជ័យជម្នះ​របស់​ក្រុម​កីឡា​​កម្ពុជា Secret ​លើ​ឆាក​ប្រកួត​អន្តរជាតិ E-Sports ក្នុង​ព្រឹត្តិការណ៍ MATIC 2015 នៅ​ក្រៅ​​ប្រទេស​កាល​ពី​ថ្មីៗ​នេះ គឺជា​មោទនភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ក្រុម​កីឡា​អេឡិចត្រូនិក​តែ​ម្ដង ដែល​អាច​ធ្វើ​ឲ្យ​បរទេស​ស្គាល់​កាន់​តែ​ច្បាស់​ពី​ការ​សាមគ្គី​សហការ​គ្នា​ជា​ក្រុម​របស់​​កម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី​ជ័យជម្នះ​ឈ្នះ​មេដាយ​មាស​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡា​អេឡិចត្រូនិក​កម្ពុជា នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា​នេះ។

វ៉ាត់ ចំរើនប្រាប់​ថា ឯកឧត្តម​ប្រធាន NOCC សាទរ​ជយលាភី​ជើង​ឯក​​ MATIC របស់​ក្រុម​កម្ពុជា វ៉ាត់ ចំរើនប្រាប់​ថា ឯកឧត្តម​ប្រធាន NOCC សាទរ​ជយលាភី​ជើង​ឯក​​ MATIC រប...
  • 2015-01-22 19:36:23

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​​ស្តីពី​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​ឈ្នះ​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឯក​ឧត្តម ថោង ខុន ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​​បាន​សាទរ​​​ចំពោះ​ក្រុម​កីឡា E-Sports កម្ពុជា​ដែល​នាំ​ជ័យជម្នះ និង​កិត្តិយស​ជួន​ជាតិ។