អារម្មណ៍​សោកស្ដាយ និង​រីករាយ​កើតឡើង​ក្នុង​ពេល​តែ​មួយ​ចំពោះ​ក្រុម MD

  • 2015-01-21 18:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជា​ក្រុម MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​កីឡា​អេឡិច​ត្រូនិក​អន្តរជាតិ MATIC 2015 តែ​អារម្មណ៍​រីករាយ រួម​ទាំង​អារម្មណ៍​សោកស្ដាយ​បាន​កើតឡើង​ក្នុង​ពេល​តែ​មួយ​ដែរ។ តើ​ពួកគេ​រីករាយ​ និង​​សោកស្ដាយ​ដោយសារ​អ្វី?

 

អាន៖ មិន​ត្រឹម​តែ​លេខ ១ ជា​ក្រុមទេ វិញ្ញាសា​ឯកត្តជន​ក៏​កម្ពុជា​លេខ ១ ដែរ

 

BlueX ប្រធាន​ក្រុម YouWillKnow បាន​និយាយ​ថា ៖ "ខ្ញុំ​បាទ ក៏​ដូចជា​ក្រុម​ខ្ញុំ​ផ្ទាល់​មាន​អារម្មណ៍​ថា​សោកស្ដាយ​ផង​ ​ត្រេកអរ​ផង ​សោកស្ដាយ​នោះ​គឺ​ពួក​ខ្ញុំ​បាន​ចាញ់​ក្រុម EDP ជើងឯក​រង MATIC 2015 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ពួក​គេ​បាន​ប្រើ​យុទ្ធសាស្ត្រ​ស្ងប់ស្ងាត់​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ពិបាក​ស្ទាបស្ទង់​ពី​ទីតាំង​របស់​ពួកគេ ឯ​អារម្មណ៍​ត្រេកអរ​នោះ​គឺ​ក្រោយ​ពី​ទទួល​ជ័យជម្នះ​ពី​ក្រុម EDP RoG របស់​ប្រទេស​ម៉ាឡេស៊ី​ទាំង​ប្រផុតប្រផើយ​នៅ​វគ្គ​ប្រកួត​ដណ្ដើម​យក​លេខ ៣ និង​លេខ ៤។"

 

 

ក្រោយ​ពី​បាន​បញ្ជាក់​អារម្មណ៍​របស់​ខ្លួន​​​នឹង​លទ្ធផល​ក្នុង​ព្រឹត្តិការណ៍​ប្រកួត MATIC 2015 រួច​ហើយ BlueX ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ៖"ខ្ញុំ​សូម​​​អរគុណ​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​ខ្ញុំ ក៏​ដូចជា​ក្រុម​គ្រួសារ​របស់​សមាជិក​ក្រុម MD ទាំងអស់​ និង​ប្រិយមិត្ត​អ្នក​គាំទ្រ​ទាំងអស់ ជាពិសេស​គឺ​សមាជិក Clan The Murderer ផ្ទាល់​តែ​ម្ដង ដែល​តែងតែ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត និង​ព្យាយាម​ចូល​កុង Clan (Team Challenge) សន្សំ​រហូត​ដល់​ក្រុម MD ទទួល​បាន​កៅអី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ MATIC 2015 និង​ទទួល​បាន​លទ្ធផល​បែបនេះ»។

 

 

 

MD បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​កីឡា​អេឡិចត្រូនិក MATIC (Mission Against Terror International Championships) ចំនួន ៣ ឆ្នាំ​ជាប់​គ្នា​ហើយ​ដោយ​ក្នុង​នោះ​ក្រុម MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ចំនួន ២ ឆ្នាំ​ជាប់​គ្នា​គឺ MATIC 2015 និង MATIC 2014 ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ខណៈ MATIC 2013 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ក្រុម MD មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល។

 

ចុច​ទី​នេះ ដើម្បី​តាមដាន​ព័ត៌មាន MATIC 2015៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី