មិនត្រឹមតែលេខ ១ ជាក្រុម តែវិញ្ញាសាឯកត្តជនក៏កម្ពុជាលេខ ១ ដែរ
- 2015-01-20 18:50:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែលេខ ១ ជាក្រុម តែវិញ្ញាសាឯកត្តជនក៏កម្ពុជាលេខ ១ ដែរ
ចន្លោះមិនឃើញ
ពិតជាជោគជ័យដ៏ធំសម្រាប់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតស្វែងរកជើងឯកកីឡាអេឡិចត្រូនិកសេវាកម្សាន្ត AK Online លើឆាកអន្តរជាតិ MATIC 2015 ដែលធ្វើឡើងនៅប្រទេសចិន ដោយក្រុមកីឡាករជម្រើសជាតិកម្ពុជាមិនត្រឹមតែទទួលបានចំណាត់ថ្នាក់លេខ ១ ជាក្រុមនោះទេ សម្រាប់ការប្រកួតលក្ខណៈឯកត្តជនវិញក៏កម្ពុជាគ្រងតំណែងជើងឯកដែរ។
អាន៖ វីដេអូពេល Secret ឈ្នះ EDP! ឃើញហើយរំភើបអាចស្រក់ទឹកភ្នែកមិនដឹងខ្លួន
ក្រោយពីទទួលបានលទ្ធផលមិនល្អ បរាជ័យក្រោមថ្វីដៃជើងឯករងក្រុម EDP Team AK របស់ប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៥ ទល់នឹង ៣ សមាជិក ២ រូបរបស់ក្រុម NeverCare គឺ Bii និង Jalerm ទទួលបានឱកាសចូលប្រកួតផ្នែកឯកត្តជន(Mini Game) ជាមួយកីឡាករ ៣០ នាក់ផ្សេងទៀតដែលជាសមាជិកក្រុម MATIC 2015 ដូចគ្នា។
ជាលទ្ធផល កីឡាករកម្ពុជា Bii សមាជិករបស់ក្រុម NeverCare ទទួលបានចំណាត់ថ្នាក់លេខ ១ មាន ១១៧ ពិន្ទុដេញពីក្រោយដោយកីឡាករ ICE របស់ប្រទេសថៃមាន ១១៤ ពិន្ទុ និងលេខ ៣ បានទៅលើកីឡាករ Y.EMO របស់ប្រទេសសិង្ហបុរីមាន ១១២ ពិន្ទុ ខណៈលេខ ៤ បានទៅលើកីឡាករ STF1Nn របស់ប្រទេសថៃមាន ១០៧ ពិន្ទុដូចគ្នាទៅនិងកីឡាករ ElvaCka របស់សិង្ហបុរីមាន ១០៧ ពិន្ទុ។
រូបភាបពីទំព័រហ្វេសបុក RUN EMO
រង្វាន់សម្រាប់កីឡាករដែលជាម្ចាស់ជយលាភីវិញ្ញាសាឯកត្តជនទាំង ៥ រូបខាងលើ៖
កីឡាករកម្ពុជា MDArexa (Bii) ទទួលបានពានរង្វាន់កិត្តិយសចំនួន ១ និងប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាមេរិក កីឡាករថៃ ICE`100SOB ទទួលបានពានរង្វាន់កិត្តិយសចំនួន ១ និងប្រាក់រង្វាន់ចំនួន ៤០០ ដុល្លារអាមេរិក កីឡាករសិង្ហបុរី Y.EMO ទទួលបានពានរង្វាន់កិត្តិយសចំនួន ១ និងប្រាក់រង្វាន់ចំនួន ៣០០ ដុល្លារអាមេរិក កីឡាករថៃ STF1Nn ទទួលបានពានរង្វាន់កិត្តិយសចំនួន ១ និងប្រាក់រង្វាន់ចំនួន ២០០ ដុល្លារអាមេរិក កីឡាករសិង្ហបុរី eLvaCka ទទួលបានពានរង្វាន់កិត្តិយសចំនួន ១ និងប្រាក់រង្វាន់ចំនួន ១០០ ដុល្លារអាមេរិក
ចូលរួមអបអរសាទរដល់កីឡាករជម្រើស MD_Bii របស់ NeverCare ដែលទទួលបានចំណាត់ថ្នាក់លេខ ១ លើវិញ្ញាសាប្រកួតឯកត្តជន៕
អត្ថបទ៖ ភីឆាយ