សន្និសីទ​ស្ដី​ពី​ការ​​ឈ្នះ​ពាន MATIC 2015 របស់​កម្ពុជា​នឹង​ធ្វើ​​​ថ្ងៃ​​ព្រឹក​ស្អែក​នេះ

  • 2015-01-22 00:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ស្អែក​នេះ វេលា​ម៉ោង ៩ ព្រឹក សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) នឹង​រៀបចំ​សន្និសីទ​​សារព័ត៌មាន​​មួយ​ស្ដី​ពី​ជ័យជម្នះ​របស់​ក្រុម​កីឡា E-Sports កម្ពុជា​នៅ​លើ​ឆាក​ប្រកួត​កីឡា​អេឡិចត្រូនិក​នៅ​ឯ​ប្រទេស​ចិន​កន្លង​ទៅ​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

 

សន្និសីទ​ស្អែក​នេះ មិន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូលរួម​នោះ​ទេ សម្រាប់​ប្រិយមិត្ត​ដែល​និយម​គាំទ្រ​កីឡា​​អេឡិចត្រូនិក​ក៏​អាច​ចូល​រួម​​បាន​​ដែរ។

 

 

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៥ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)បាន​បញ្ជូន​​កីឡាករ​អេឡិចត្រូនិក​របស់​ខ្លួន​ចំនួន​៣​ក្រុម​រួម​មាន Secret, NeverCare និង MD ដែល​ក្នុង​ មួយ​ក្រុម​មាន​សមាជិក​៥​រូប​ទៅ​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 (Mission Against Terror International Championships)​លើក​ទី​៤​នៅ​ប្រទេស​ចិន​​ ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មករា ជាមួយ ១៧ ក្រុម​ផ្សេង​ទៀត​មក​ពី ៦ ប្រទេស​ផ្សេង​គ្នា។ ជា​លទ្ធផល​ក្រុម​កម្ពុជា Secret ទទួល​បាន​ចំណាត់​ថ្នាក់​ជើងឯក ខណៈ​ក្រុម MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ឯ​សមាជិក​ក្រុម NeverCare លាង ចាន់រស្មី​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ លើ​វិញ្ញាសា​ឯកត្តជន៕

 

ចុច​ទី​នេះ ដើម្បី​តាមដាន​ព័ត៌មាន MATIC 2015៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី