យប់មិញ​ក្រុម​តន្ត្រី​ក្រសួងទេសចរណ៍​​ច្រៀង​ច្រើន​ភាសា​ដល់​ហើយ!

  • 2014-10-02 18:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តន្ត្រី​ក្រសួងទេសចរណ៍​ បាន​ច្រៀង​ជាច្រើន​ភាសា​​ មាន​ ចិន ឥណ្ឌូណេស៊ី បារាំង អង់គ្លេស​ និង ខ្មែរ​ នៅ​ក្នុង​​​កម្មវិធី​ជប់​លៀង​របស់​​ធនាគារ RHB Indochina Bank ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិជន​ នៅ​សណ្ឋាគារ​សូហ្វីតែល​កាលពីយប់មិញ។

អានអត្ថបទ៖ ​​រំលឹក​បទ​​រណ្ដំ​ចិត្ត​​​ច្រៀង​រួម​​​គ្នា​​ ​​មាស​ សុខសោភា & សុគន្ធ នីសា(វីដេអូ)

 

 

តារា​ចម្រៀង​​ដែល​បាន​​ល​ចូល​រួម​ច្រៀង​ មានដូចជា កញ្ញា សុន ស្រីពេជ្រ កញ្ញា សុខ ស្រីលក្ខ័ណ កញ្ញា ទេព បុប្ផា លោក ម៉ិញ ស៊ីដេត និង លោក អ៊ុក មុំម៉ានិត ជា​មួយ​គ្នា​នោះ​ ក៏​មាន ក្រុម​តន្ត្រី​ទេសចរណ៍ ដែល​មាន​សុទ្ធតែ​ស្រី​ជិត ១០ នាក់ នឹង​ក្រុម​របាំ កម្ពុជា ឥណ្ឌូណេស៊ី ថែម​ទៀត​ផង។

 

លើក​លែង​តែ កញ្ញា សុន ស្រីពេជ្រ ប៉ុណ្ណោះ​ដែល​​​ច្រៀង​ភាសាខ្មែរ ក្រៅពី​នេះ ច្រៀង​ជា​​ភាសា​ខ្មែរ​ផង និង ភាសា​បរទេស​ផង ​មាន ចិន ឥណ្ឌូណេស៊ី បារាំង អង់គ្លេស ជា​ដើម។

 

ទោះ​បី​ជា​តារា​ចម្រៀង​ទាំង​នោះ​ មិន​ចេះ​ភាសា​​បរទេស​ដែល​ខ្លួន​ច្រៀង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពួក​គេ​មាន​វិធីសាស្ត្រ​ច្រៀង​ឲ្យ​ដូច​ភាសា​ដើម ដោយ​ពួក​គេ​បាន​យក​ពាក្យ​ពេជ្រ ​នៃ​បទ​ច្រៀង​បរទេស​ទាំង​នោះ មក​សរសេរ​ជា​ភាសា​ខ្មែរ​តាម​សូរ​សំលេង ហើយ​ច្រៀង​តាម។

 

កញ្ញា សុខ ស្រីក្ខ័ណ បាន​ច្រៀង​បទ​ចម្រៀង​របស់ ឥណ្ឌូណេស៊ី ៣ បទ ​បាន​និយាយ​ប្រាប់ Sabay ថា ការ​ពិត​នាង​​មិន​ចេះ​ភាសា ឥណ្ឌូណេស៊ី ឡើយ​សូម្បី​តែ​មួយ​ពាក្យ ប៉ុន្តែ​ដោយ​អ្នក​រៀបចំ​កម្មវិធី​​តម្រូវ​ឲ្យ​នាង​ច្រៀង​ជា ភាសា​ឥណ្ឌូណេស៊ី ដូច​នេះ​ត្រូវ​តែ​ធ្វើ​តាម។ ស្រីលក្ខ័ណ បាន​លើក​ឡើង​ថា នាង​បាន​យក​ពាក្យ​ពេចន៍​ ​នៃ​បទ​ច្រៀង​ដែល​នាង​ត្រូវ​ច្រៀង មក​សរសេរ​ជា​ភាសា​ខ្មែរ​តាម​សូរ​សំលេង​ហើយ​ច្រៀង​តាម​តែ​ម្ដង ដោយ​ត្រូវ​ហាត់​ច្រៀង​ប្រហែល​​មួយ​អាទិត្យ ទើប​អាច​ច្រៀង​បាន។

 

កញ្ញា សុខ ស្រីក្ខ័ណ បាន​ប្រាប់​ទៀត​ថា វិធីសាស្ត្រ​ច្រៀង​បទ​បរទេស​បែប​នេះ មិនមែន​មាន​តែ នាង​ឡើយ តារា​ចម្រៀង​ផ្សេង​ទៀត​ក៏ ធ្វើ​​បែប​នេះ​ដែរ។

 

អានអត្ថបទ៖  “ព្រាយ​ខ្លា” ពី​ប្រទេស​កម្ពុជា​បង្ក​ចលាចល​ផ្អើល​អ្នក​ស្រុក​ថៃ

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ចៅ សុផាណារិទ្ធ ប្រធាន​ក្រុម​តន្ត្រី​ទេសចរណ៍​ បាន​និយាយ​ទៀត​ថា លោក​បាន​រៀប​ចំ​បទ​ចម្រៀង​រហូត​ដល់​​ទៅ ៣០ បទ ​ឲ្យ​តារា​ចម្រៀង​ច្រៀង ប៉ុន្តែ​​ច្រៀង​មិន​អស់​ឡើយ ដោយសារតែ​ពេល​វេលា​ខ្លី។ បទ​ចម្រៀង​ទាំង​នោះ ភាគ​ច្រើន​និយាយ​ពី​រមណីយដ្ឋាន​​របស់​ប្រទេស​កម្ពុជា និង​ បទ​មនោ​សញ្ចេតនា មួយ​ចំនួន។

 

ប្រធាន​ក្រុម​តន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​​ថា ក្រុម​តន្ត្រី​ក្រសួងទេសចរណ៍ ភាគ​ច្រើន​តែង​តែ​មាន​មុខ​នៅ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ ក៏​ដូច​ជា​ពិធី​ជប់​លៀង​ធំៗ ហើយ​បទ​ចម្រៀង​ដែល​ច្រៀង ធ្វើ​ឡើង​​តាម​ម្ចាស់​កម្មវិធី​តម្រូវ ក្នុង​នោះ​តែងតែ​បញ្ចូល​នៅ​បទ​ចម្រៀង របស់​ក្រសួងទេសចរណ៍​ដែល​និយាយ​ពីរមណីយដ្ឋាន​​របស់​ប្រទេស​កម្ពុជា ជា​និច្ច។ ក្រៅ​ពី​ការ​ច្រៀង កម្មវិធី​យប់មិញ​នេះ ក៏​មាន​បង្ហាញ​របាំ​ជាតិ របស់​ប្រទេស​​ទាំង​ពីរ​ផង​ដែរ៕

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី