“ព្រាយ​ខ្លា" ពី​ប្រទេស​កម្ពុជា​បង្ក​ចលាចល​ផ្អើល​អ្នក​ស្រុក​ថៃ

  • 2014-09-30 22:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រាយ​ខ្លា (Sming) ដែល​ជា​សត្វ​ខ្លា​មាន​មហិទ្ធិឫទ្ធិ​អាច​​ប្រែ​ខ្លួន​ជា​មនុស្ស​ដើម្បី​បញ្ឆោត​ចំណី​របស់​ខ្លួន បាន​​បង្ក​ចលាចល​ក្នុង​ភូមិ​អ្នក​ស្រុក​ដាច់​ស្រយាល​មួយ​នៅ​ប្រទេស​ថៃ។ នេះ​គឺ​ជា​គំនុំ​សងសឹក​ដ៏​ក្ដៅ​គគុក​រវាង​ព្រាយ​ខ្លា និង​ព្រាន​ព្រៃ​ Pran Boon ​ដែល​កើត​ឡើង​ក្រោយ​ពី​ព្រាន​ព្រៃ​ម្នាក់​នោះ​បាន​សម្លាប់​កូន​ព្រាយ​ខ្លា ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់​ចេញ​ពី​ចង្កូម​របស់​វា។ ក្រោយ​​ឃើញ​គេ​សម្លាប់​កូន​ខ្លួន​ឯង​ដូច្នេះ ព្រាយ​ខ្លា​បាន​ចាប់​ផ្ដើម​វាយលុក​ចូល​ភូមិ​របស់ Pran Boon ដើម្បី​សងសឹក ដែល​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ Boon ​ស្លាប់ ហើយ​កូន​ស្រី​របស់​គេ​រង​របួស។

ដោយ​ដឹង​ថា​ខ្លួន និង​កូន​ស្រី នឹង​មិន​អាច​រស់​នៅ​បាន​សុខ​ ដរាប​ណា​ព្រាយ​ខ្លា​នៅ​តែ​មាន​ជីវិត Pran Boon ក៏​ចាប់​ផ្ដើម​ចូល​ព្រៃ​ដើម្បី​តាម​ប្រមាញ់​​ព្រាយ​ខ្លា​ ដែល​ជា​គូ​សត្រូវ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​គេ​​ ជាមួយ​ព្រាន​ព្រៃ​ម្នាក់​ទៀត​មក​ពី​ប្រទេស​ចិន។

 

ស្រប​ពេល​ដែល​ការ​វាយ​ប្រហារ​របស់​ព្រាយ​ខ្លា​លើ​អ្នក​ភូមិ​កាន់​តែ​រីក​រាល​ឡើង គេ​ក៏​បាន​បញ្ជូន​កម្លាំង​បន្ថែម​ដើម្បី​តាម​ប្រមាញ់​សត្វ​ដ៏​សាហាវ​នោះ ដែល​រួម​មាន​ទាំង​អ្នក​ប្រមាញ់​មក​ពី​ប្រទេស​អង់គ្លេស​ផង​ដែរ។ ក្រោយ​មក​ អ្នក​ប្រមាញ់​មក​ពី​ប្រទេស​កម្ពុជា​ម្នាក់​បាន​ចេញ​មុខ​អះអាង​ថា សត្វ​ខ្លា​មួយ​នេះ​គឺ​ជា​ខ្លា​របស់​ខ្លួន ដែល​បាន​តាម​មក​​តាំង​ពី​ក្នុង​​ព្រៃ​ប្រទេស​កម្ពុជា​​ម្ល៉េះ។ តើ​គេ​អាច​ប្រមាញ់​ព្រាយ​ខ្លា​បាន​ដែរ​ឬ​យ៉ាង​ណា​? តើ​អ្នក​ណា​ខ្លះ​នឹង​បាត់បង់​ជីវិត​ដោយ​សារ​ការ​តាម​ប្រមាញ់​ព្រាយ​ខ្លា?

 

ចម្លើយ​ទាំង​អស់​នេះ នឹង​មាន​បក​ស្រាយ​នៅ​ក្នុង​ភាពយន្ត​រន្ធត់​ថ្មី​ពី​ប្រទេស​ថៃ គឺ​រឿង "ព្រាយ​ខ្លា" ដែល​នឹង​មាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា​ ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ខាង​មុខ​នេះ​ត​ទៅ។

ទស្សនាឈុត​ខ្លី​ៗ៖

http://youtu.be/GVTVhQLMVi8

អានអត្ថបទ៖ “បន្ទប់​ពិឃាដ” ភាពយន្ត​រន្ធត់​ដែល​យុវវ័យ​ចង់​ទស្សនា​បាន​មក​ដល់​​ហើយ

អានអត្ថបទ៖ រឿង “អាងស្នេហ៍ អាងគំនុំ” ចាក់​បញ្ចាំង​​នៅ Platinum Cineplex

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ smingthemovie