InFocus M810 រាងរៅមិនចាញ់ iPhone 6 Plus ឯសមត្ថភាពក៏មិនធម្មតា
- 2015-01-14 15:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
InFocus M810 រាងរៅមិនចាញ់ iPhone 6 Plus ឯសមត្ថភាពក៏មិនធម្មតា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Polaris បាននាំទូរសព្ទស៊េរីថ្មីម៉ាក Philips និង InFocus ដែលគ្រោងបញ្ចេញលក់ជាផ្លូវការលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្ស៊េរីទូរសព្ទ Philips និង InFocus ជាច្រើនម៉ូដែលក្រុមហ៊ុននេះបានណែនាំនិងដាក់បង្ហាញ ប៉ុន្តែមានទូរសព្ទដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលការរចនារូបរាងរបស់វាមិនចាញ់ iPhone 6 Plus របស់ Apple នោះទេ ហើយសមត្ថភាពក៏ខ្លាំងមិនធម្មតាដែរ។ ទូរសព្ទនេះគឺ InFocus M810។
InFcous M810
InFocus M810 ដំណើរការដោយ quad-core 2.5GHz ប្រភេទ Qualcomm Snapdragon 801 chipset។ វាបានភ្ជាប់ជាមួយ RAM ទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនដែលអាចបន្ថែមបានរហូតដល់ 32GB។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ InFocus M810 បានបំពាក់កាមេរ៉ាក្រោយទំហំ 13 MP និងមុខ 5MP ដែលផ្តល់គុណភាពច្បាស់ល្អ និងស័ក្ដិសមសម្រាប់ការថតរូបកម្សាន្ត។ ជាពិសេសការរចនារូបរាងក៏មានភាពទាក់ទាញនោះដែរ។
http://youtu.be/g1YvPtIdNQQ
លក្ខណៈសម្បត្តិពិសេស @កាមេរ៉ាក្រោយ 13 MP ជាមួយភ្លើងជំនួយ Flash @កាមេរ៉ាមុខ 5 MP @អេក្រង់ទំហំ ៥,៥ អ៊ីញ @ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat @CPU Quadcore 2.5 GHz @ RAM 2GB និងម៉េម៉ូរីដែលអាចបន្ថែមរហូតដល់ 32 GB
InFocus M810 តម្លៃប្រហែល ៤០០ ដុល្លារ៕
ព័ត៌មានបន្ថែមអាចទំនាក់ទំនងក្រុមហ៊ុន Polaris ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សក្បែរអគារ ៤២ ជាន់ ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ ០២៣ ២១៧ ៦៦៨៕
បន្តអាន៖ ដើមឆ្នាំ ២០១៥ យីហោទូរសព្ទល្បីឈ្មោះពីរទៀតចូលវាយលុកទីផ្សារកម្ពុជា
បន្តអាន៖ Long Exposure បច្ចេកទេសឡូយ អ្នកថតរូបភាគច្រើនប្រាថ្នាចង់ចេះ!
បន្តអាន៖ RMA ប្រកាសនាំរថយន្តស្ព័រ Ford Mustang ពីអាមេរិក តម្លៃនិងពេលវេលានៅជាអាថ៌កំបាំង
អត្ថបទ៖ ប៊ុណ្ណារ៉ា