គន្លឹះ​ដ៏​ឆ្លាតវៃ​សម្រាប់​អ្នក​លេង​​Facebook​ ​កុំ​អោយ​​គេ​ខឹង​

  • 2015-01-14 17:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​​អ្នក​ណា​ម្នាក់​មាន​ទំនាក់​ទំនង​នៅ​លើ​ Facebook ​ដូច​ជា​ Like, Comment ឬ​ក៏​មើល​អ្វី​ដែល​អ្នក​បាន​ Post ជា​ដើម​ តែ​អ្នក​មិន​ហ៊ាន​ Unfriend ​ឬ​ក៏​ Block​ គេ​ទេ​ដោយ​សារ​តែ​អ្នក​ខ្លាច​គេ​ខឹង ​ឬ​តូច​ចិត្ត​នឹង​អ្នក ​តែ​អ្នក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ​ដូច្នេះ​ក្នុង​ទំព័រ​នេះ​ដែរ​ Sabay នឹង​ធ្វើ​ការ​បង្ហាញ​នូវ​បួន​ចំណុច​ដែល​អាច​ជួយ​អ្នក​បាន​ ដោយ​មិន​ចាំ​បាច់​ Unfriend​ គេ​ឡើយ។ ​បើ​​អ្នក​មិន​ទាន់​ចេះ​ទេ​​​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា។

 

១. កំណត់​មិន​អោយ​គេ​ឃើញ​នូវ​អ្វី​ដែល​​ Post

ដើម្បី​លាក់​នូវ​អ្វី​ដែល​​ ​Post ​មិន​អោយ​អ្នក​ណា​ម្នាក់​ឃើញ​​គឺ​ត្រូវ​កំណត់​កន្លែង​ប៊ូតុង​ Friend​ (ខាងក្រោម​ Status ដែល​អ្នក​សរសេរ) ហើយ​ជ្រើស​យក Custom។

 

 

ហើយ​សរសេរ​ឈ្មោះ​អ្នក​ដែល​អ្នក​មិន​ចង់​អោយ​ឃើញ​ក្នុង​ប្រអប់​ “Don't share this with” ហើយ​ចុច​ Save Changes។

 

 

 

 

២. បិទ​ Chat Online

នៅ​ពេល​ដែល​អ្នក​កំពុង​តែ​លេង​ Facebook​ នោះ​ Friend របស់​អ្នក​ប្រាកដ​ជា​ដឹង​ថា​ អ្នក​គឺ​កំពុង​តែ​អនឡាញ​។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​អ្នក​ណា​ម្នាក់​ដឹង​ថា​អ្នក​កំពុង​តែ​អនឡាញ​ទេ​ គឺ​​គ្រាន់​តែ​ចូល​ទៅ​ក្នុង​កន្លែង​ Chat​ ហើយ​ចុច​លើ​ឈ្មោះ​គេ​ម្នាក់​នោះ ​រួច​​ជ្រើស​យក​ សញ្ញា Option​ ហើយ​ជ្រើស​យក​ Turn Off Chat for. (ឧ. Sam Nang).។

 

 

 

៣. កំណត់​ Timeline and Tagging​

ក្នុង​កន្លែង​ Timeline and Tagging​ នេះ​ដែរ​ យើង​អាច​ធ្វើ​ការ​កំណត់​​ទៅ​លើ​​អ្នក​ដែល​អាច​មើល​ឃើញ​​ Post ដែល​អ្នក​ត្រូវ​បាន​ Tag​ ដោយ​ Friend ​​និង​ Post​ ដែល​ Friend​ របស់​អ្នក​បាន​បង្ហោះ​នៅ​ក្នុង​ Timeline របស់​អ្នក។ ដូច្នេះ​ដើម្បី​ធ្វើ​ការ​កំណត់​វា​ ត្រូវ​ចូល​ទៅកាន់​ Setting ​ចុច​លើ​ ​ “Timeline and Tagging”  រួច​ធ្វើ​ការ​កំណត់​ទៅ​លើ​ជម្រើស​សមរម្យ​ណា​មួយ​ដែល​ចង់​បាន​​ ហើយ​ចុច​ប៊ូតុង​ Edit។

 

 

 

 

៤. កំណត់​ Unfollow ប្រសិន​បើ​អ្នក​មិន​ចង់​ឃើញ​រាល់​ការ​ Update ឬ Post​ របស់​អ្នក​ណា​ម្នាក់​នៅ​លើ​ Facebook ​គឺ​គ្រាន់​តែ​ Unfollow ពួក​គេ​ទៅ​ជា​ការ​ស្រេច។ ដើម្បី​ Unfollow​ គឺ​គ្រាន់​តែ​ចុច​នៅ​លើ​សញ្ញា​ព្រួញ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ឈ្មោះ​របស់​គេ​ម្នាក់​ក្នុង​ Post​ ណា​មួយ​​នោះ​ ហើយ​ចុច​យក​ពាក្យ​ Unfollow.....​។

 

 

 

-ចង់​ដឹង​ពី​របៀប​នៃ​ការ​​ download វីដេអូ​ពី​ facebook មិន​បាច់​ប្រើ​កម្មវិធី​ ចុច​ត្រង់​នេះ​

 

 

ដោយ​៖ សំនៀង​