១០ប្រទេស មានរាជនីកំពូលសម្រស់ច្រើនបំផុតក្នុងលោក
- 2014-10-02 18:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ប្រទេស មានរាជនីកំពូលសម្រស់ច្រើនបំផុតក្នុងលោក
ចន្លោះមិនឃើញ
នារីកំពូលសម្រស់ក្នុងប្រទេសណាក៏មានដែរ ប៉ុន្តែសមាមាត្រមិនដូចគ្នាទេ។ ប្រទេសខ្លះមានស្រីស្អាតច្រើន ចំណែកឯប្រទេសខ្លះមានតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យប្រុសៗពិបាកក្នុងការស្វែងរកដៃគូដែលមានសម្រស់តាមចិត្តចង់បាន។ ថ្មីៗនេះ គេហទំព័រ TOPFOR បានចាត់ថ្នាក់ប្រទេស១០ ដែលមាននារីកំពូលសម្រស់ដាច់គេច្រើនបំផុតលើលោក។ ប្រទេសទាំង១០នោះមាន៖
១០. សិង្ហបុរី
ស្រីៗនៅក្នុងប្រទេសសិង្ហបុរី មានស្បែករលោង និងកម្ពស់មធ្យម ដែលមើលទៅគួរឲ្យទាក់ទាញ។ ចំណែករាងរៅវិញសមសួន សក់វែងអន្លាយ គួរជាទីចាប់អារម្មណ៍របស់ប្រុសៗ។
៩. កូរ៉េខាងត្បូង
នរណាក៏បានស្គាល់ដែរ តារាកូរ៉េពិតជាមានសម្រស់មិនធម្មតា ដែលធ្វើយុវវ័យមួយចំនួនវះកាត់កែសម្ផស្សតាម។ មិនមែនតែតារាទេដែលមានសម្រស់ទាក់ទាញ សូម្បីសុភាពនារីទាំងឡាយនៅកូរ៉េក៏ជាប់ជាស្រីស្អាតនិងទាក់ទាញដែរ។ បើចង់ដឹងថាស្អាតប៉ុនណា គ្រាន់តែទស្សនាខ្សែភាពយន្តកូរ៉េទៅ លោកអ្នកនឹងបានឃើញហើយ។
៨. ប្រេស៊ីល
ប្រេស៊ីល ក៏ជាដែនដីនៃស្រីស្អាតៗរស់នៅច្រើនដែរ។ នារីវ័យក្មេងនៅតាមសាលា និងសាកលវិទ្យាល័យនានា មានទឹកមុខស្រទន់ ឯរាងវិញក៏ស្រឡូន ដែលល្មមគ្រប់គ្រាន់ឲ្យមនុស្សប្រុសលង់សម្រស់បាន។
៧. អ៊ុយក្រែន
ស្រីៗក្នុងប្រទេសអ៊ុយក្រែន មានសម្រស់ទាក់ទាញពីធម្មជាតិ ជាពិសេសទឹកមុខរាក់ទាក់ ដែលអាចធ្វើឲ្យមនុស្សប្រុសវង្វេងស្មារតី។ ស្រីស្អាតជាច្រើនពីប្រទេសអ៊ុយក្រែន បានឈ្នះការប្រលងបវរកញ្ញាពិភពលោកជាច្រើនកម្មវិធី។
៦. ដាណឺម៉ាក
ដាណឺម៉ាក គឺជាដែនដីមួយដែលមានអំណោយពីធម្មជាតិផ្នែកសម្រស់ដល់នារីទាំងឡាយ។ ទឹកដីនៅអឺរ៉ុបនេះ សំបូរទៅដោយនារីស្អាតៗ និងសិចស៊ី។ ជាទូទៅ សុភាពនារីនៅក្នុងប្រទេសនេះគិតពីសម្រស់របស់ពួកគេ និងព្យាយាមធ្វើអ្វីឲ្យមានភាពទាក់ទាញ។
៥. រុស្ស៊ី
រាងដ៏ស្រឡូន និងកម្ពស់ខ្ពស់ៗនៃនារីទាំងឡាយក្នុងប្រទេសរុស្ស៊ី ពិតជាធ្វើឲ្យសម្រស់ពួកគេលេចធ្លោយ៉ាងខ្លាំងក្នុងចំណោមប្រទេសផ្សេងៗទៀត។ គេកម្រឃើញ ស្រីៗដែលមានមាឌធំ ដុះក្បាលពោះនៅក្នុងប្រទេសនេះណាស់។
៤. ឥណ្ឌា
ប្រទេសឥណ្ឌា គឺជាដែនដីមួយសម្បូរដោយវប្បធម៌ចម្រុះ។ ស្ត្រីទាំងឡាយនៅក្នុងប្រទេសដ៏ធំមួយនេះ មានសម្រស់ស្អាតៗ មិនថាធាត់ ឬស្គម ខ្ពស់ ឬទាបទេ។ ភាពស្រគត់ស្រគំទន់ភ្លន់នៃនារីទាំងនេះ បានលើកសម្រស់ពួកគេឲ្យមានភាពទាក់ទាញតាមបែបធម្មជាតិ។
៣. អាហ្សង់ទីន
នារីជាច្រើននៅក្នុងប្រទេសមួយនេះ សុទ្ធតែមានសម្រស់ស្អាតៗ ដោយសារពួកគេយកចិត្តទុកដាក់ថែរក្សាស្បែក និងគិតពីរាងរៅរបស់ខ្លួន។
២. វេណេហ្ស៊ុយអេឡា
កែវភ្នែកដ៏ស្រទន់ សម្រស់ពីធម្មជាតិដ៏អស្ចារ្យ បានធ្វើឲ្យនារីជាច្រើននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក្លាយជារាជនីកំពូលសម្រស់ក្នុងក្រសែភ្នែកមនុស្សប្រុសទាំងឡាយ។ ឆ្នាំ ២០១៣ កន្លងទៅ ស្រីស្អាតពីប្រទេសវេណេហ្ស៊ុយអេឡា ទើបតែគ្រងមកុដបវរកញ្ញាចក្រវាលពិភពលោក ដែលធ្វើឲ្យប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះ ល្បីឈ្មោះលើឆាកអន្តរជាតិ។
១. សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក គឺជាទឹកដីនៃកំពូលស្រីស្អាតគ្រប់ជាតិសាសន៍។ ភាពឡូយឆាយ និងរាងរៅដ៏សិចស៊ីនៃនារីសម័យថ្មី បានលើកសម្រស់ពួកគេឲ្យកាន់តែមានភាពទាក់ទាញ និងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសមានស្រីស្អាតច្រើនបំផុតលើលោក។
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ top10for