កូន​ឈិន ឡុង​បន្ទោស​​​​ឪពុក​​​ថា ធ្វើ​ឱ្យ​​​​​​​​​​ធ្លាក់​ខ្លួន​ប្រើគ្រឿងញៀន

  • 2015-01-15 00:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​តុលាការ​កាត់​​ទោសឱ្យ​ជាប់​ពន្ធនាគារ៦ខែ Jaycee Chan បាន​​បង្ហាញ​​ភាព​​អស់សង្ឃឹម ហើយ​​ស្ដី​បន្ទោស ឈិន ឡុង ​ដែល​ជា​ឪពុក​ថា មិន​បាន​បារម្ភ​ និង​មើល​ថែ​ខ្លួន​ឱ្យ​បាន​ល្អ ជាហេតុ​ធ្វើ​ឱ្យ​ខ្លួន​ធ្លាក់​​​ក្នុង​សង្គម​​គ្រឿងញៀន។

 

 

កាល​ពី​ទីថ្ងៃ​​៩ ខែ​មករា Jaycee ត្រូវ​តុលាការចិន ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៦ខែ ពី​បទ​ប្រើប្រាស់​គ្រឿងញឿន ហើយ​នៅ​ថ្ងៃ​ស្ដាប់​សាលក្រម​ចុងក្រោយ ឈិន ឡុង និង Joan Lin ជា​ឪពុក​ម្ដាយ​​ មិន​មាន​វត្តមាន​ឡើយ។

 

 

តារា​ចម្រៀង និងសម្ដែងខាងលើ បាន​បន្ទោស​​ទៀត​ថា ហេតុ​តែ​ភាព​ប្រងើយកន្តើយ និង​មិន​ចេះ​មើល​ថែ​របស់​ឪពុក​ ទើប​ធ្វើ​ឱ្យ​ខ្លួន ធ្លាក់​ចូល ​ក្នុង​ហ្វូង​​មនុស្ស​អាក្រក់ និង​មាន​ទម្លាប់​មិន​ល្អយ៉ាង​ដូច្នេះ។

 

ក្រោយ​មក Jaycee បាន​សរសេរ​សំបុត្រ​វែង​បី​ច្បាប់ទៅ​​អ្នកស្រី Joan ជា​ម្ដាយ។ អ្នកលេងហ្គីតា​វ័យ៣២​ឆ្នាំ​ពន្យល់​ថា លោក​​ធ្លាក់​ក្នុង​សភាព​បែប​នេះ ព្រោះ​តែ​​លោក​នៅ​ប្រមូល​ផ្ដុំ​ជាមួយ​ហ្វូង​មនុស្ស​​អាក្រក់​ ហើយ​ចាប់​ផ្ដើម​ប្រើ​គ្រឿងញៀន​ ដើម្បី​សម្រួល​អារម្មណ៍ ពេល​ខូចចិត្ត។

 

Jaycee ក៏​បាន​សរសេរ​រៀបរាប់​ពី​បញ្ហា​​ប្រឈម​ក្នុង​គ្រួសារ​ល្បីល្បាញផង​​ដែរ។ លោក​ថា ភាព​ល្បីល្បាញ បាន​ដាក់​សម្ពោធ​ខ្លាំង​លើ​រូប​លោក និង​បាន​បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​ចំពោះ ឈិន ឡុង ដែល​មិន​​ព្រួយ​ឱ្យ​ដល់​ខ្លួន។ ទោះ​យ៉ាងណា Jaycee ក៏​ដឹង​ដែរ​ថា ឪពុកម្ដាយ​ខំប្រឹង​ជួយ​​លោក​ដែរ។ ​​ចំពោះ​ទង្វើ​នេះ លោក​ក៏​បាន​បង្ហាញ​​អារម្មណ៍​សោកស្ដាយ និង​​សន្យា​ទៅ​​ម្ដាយ​ថា នឹង​ផ្លាស់ប្ដូរ​ជីវិត​ថ្មី។ ​​

 

ជុំវិញ​រឿងនេះ ​អ្នកគ្រប់គ្រង​របស់ Jaycee លោក Steven បាន​​ដាក់​ការ​សង្ស័យលើ​​អត្ថន័យ​សំបុត្រ​នោះ​ថា ​មាន​អ្នក​ក្លែង​បន្លំ​​​ដោយ​និយាយ​ថា "មិន​អាច​ទៅ​រួច​ទេ! Jaycee មិន​ដែល​​ធ្វើ​ការ​ឆ្លើយ​តប ​ទាំង​គ្មាន​ទំនួល​ខុស​ត្រូវ​អីចឹង​ឡើយ។ បន្ថែម​លើ​នេះ រាល់​សំបុត្រ​ដែល​គាត់​សរសេរ ត្រូវ​ឆ្លង​កាត់ការ​ត្រួត​ពិនិត្យ ​របស់​​មេធាវី​​​សិន...ទាំងនេះ​ជា​សំបុត្រ​ក្លែងក្លាយ"៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars.