“My Love, My Bride” ភាពយន្ត​ទើប​មក​ដល់​ថ្មី កំប្លែង​ហើយ រ៉ូមែនទិក​ទៀត

  • 2015-01-15 22:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​កំប្លែង​ និង​មនោសញ្ចេតនា​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កូរ៉េ “My Love, My Bride” បាន​មក​ដល់​រោងភាពយន្ត​ផ្លាទីនៀម​ផ្សារ​ទំនើប​សុរិយា​ហើយ។  

 

“My Love, My Bride” ដែល​សម្ដែង​ដោយ Jo Jung-suk និង Shin Min-ah រៀប​រាប់​ពី​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ​ ដែល​ទើប​តែ​រៀបការ​ថ្មី​ៗ ឈ្មោះ Young-min និង Mi-young។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បន្ទាប់​ពី​រៀន​​ចប់​ថ្នាក់​មហាវិទ្យាល័យ។ ក្រោយ​រាត្រី​ទឹកឃ្មុំ​កន្លង​ទៅ​មិន​បាន​ប៉ុន្មាន ពួក​គេ​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា រួម​ជាមួយ​ការ​យល់​ច្រឡំ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ថា អ្វី​ទៅ​ជា​ស្នេហា​ពិត។

 

ខ្សែ​ភាពយន្ត​នេះ បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​អាច​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ ជា​ភាពយន្ត​រក​ចំណូល​ខ្ពស់​បំផុត​ ពីរ​សប្ដាហ៍​ជាប់​គ្នា បន្ទាប់​ពី​ចាក់​បញ្ចាំង។

 

“My Love, My Bride” ឬ "គូ​ស្នេហ៍​ឧត្ដម​ភរិយា" នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ នេះ​ហើយ។ ចង់​ដឹង​ថា​ភាពយន្ត​នេះ កំប្លែង និង​រ៉ូមែនទិក​យ៉ាង​ណា​នោះ​សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា។​

 

ទស្សនា​ឈុត​ខ្លី​ៗ​ខាង​ក្រោម​នេះ៖

 

http://youtu.be/xOuipUBZua0  

 
 

ចុច​អាន៖“Taken 3” កំពូល​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ​និង​ស៊ើបអង្កេត​មក​ដល់​ផ្លាទីនៀម​ហើយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ wiki