បើ​មែន​ពិត iPhone 6s/ 6s Plus ​នឹង​មាន​ល្បឿន​ និង ​touch កាន់​តែ​លឿន

  • 2015-01-16 19:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ថ្មី​ ផលិតផល​ថ្មី! Apple កំពុង​ញាប់ដៃញាប់ជើង​លើ​ការងារ iPhone 6s/ 6s Plus ក៏​ស្រាប់​តែ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថ្មី​ទៀត។

 

iPhone ជំនាន់​ក្រោយ នឹង​បំពាក់​នូវ​បច្ចេកវិទ្យា “Force Touch” លើ​អេក្រង់ និង​បន្ថែម​ RAM រហូត​ដល់ 2GB ប្រភេទ LPDDR4 ដើម្បី​ឲ្យ​ល្បឿន​កាន់​តែ​លឿន។ នេះ​បើ​យោង​តាម​សារព័ត៌មាន​បច្ចេកវិទ្យា​តៃវ៉ាន់ Tech News Taiwan។ iPhone 6/ 6 Plus មាន RAM ត្រឹម​តែ 1GB ប្រភេទ LPDDR3។

 

 

កាមេរ៉ា​ទៀត​សោត ក៏​ល្បី​ថា​នឹង​កែប្រែ ដោយ​ប្រើ​ lens ពីរ (dual lens camera) ដែល​មាន​មុខងារ optical zoom និង 3D pressure sensor បង្កើន​រូបភាព​កាន់​តែ​ច្បាស់​ពេល​ថត។

 

បច្ចេកវិទ្យា Force Touch បច្ចុប្បន្ន​មាន​ប្រើ​ក្នុង Apple Watch ពន្លឿន​មុខងារ multitouch បទ​ពិសោធន៍​ user interface ថ្មី។ មាន​ន័យ​ថា Apple នឹង​បំពាក់ flexible display លើ iPhone ដើម្បី​ឲ្យ​បច្ចេកវិទ្យា​នេះ​ដំណើរការ។

 

iPhone 6s/ 6s Plus ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់ Apple នា​ខែ​កញ្ញា ខាង​មុខ​នេះ៕ ​

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ idownloadblog

អត្ថបទថ្មី